Barcelona បានបង្ហាញក្តីសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ការវិលត្រលប់មកវិញរបស់ Neymar ក្នុងលក្ខខណ្ឌ ចូលរួមជាមួយក្លឹបជាមួយការផ្ទេរដោយគ្មានតម្លៃខ្លួន(Free Transfer) នៅឆ្នាំ ២០២២ ។យោងគេហទំព័រអេស្បាញ Mundo Deportivo បានអះអាងអតីតខ្សែប្រយុទ្ធឆ្នើមក្រុមយក្សកាតាឡាន់បច្ចុប្បន្ន មិនទាន់អាចបន្តកុងត្រាថ្មីរបស់ខ្លួនជាមួយ Paris Saint-Germain ដែលផុតកំណត់នៅចុងរដូវកាលក្រោយ ស្របពេល PSG ក៏កំពុងដាក់សំណើរបន្តកិច្ចសន្យាដល់កីឡាករអន្តរជាតិប្រេស៊ីលវ័យ២៩ឆ្នាំដល់ឆ្នាំ២០២៦ឯណោះ ។ ដូច្នេះ Barcelona មិនចង់បង្កើនការចរចារនាំយក Neymar កំលុងពេលរូបគេនៅជាប់កិច្ចសន្យាជាមួយក្លឹបនាពេលនេះទេ។

ជាថ្មីម្តងទៀតថ្មីៗនេះ Neymar នៅតែបង្ហាញពីចេតនាចង់វិលត្រលប់ទៅរួមក្រុមជាមួយដៃគូចាស់គឺ Lionel Messi ម្តងទៀត ស្របពេលម្ចាស់ពានបាល់មាស (Ballon d’Or) ៦ សម័យនិងជាប្រធានក្រុម Barcelona វ័យ៣៣ឆ្នាំ រូបនេះអាចនិងធ្វើការសម្រេចចិត្តចុះកុងត្រាថ្មីជាមួយ Barcelona ដើម្បីចាប់ដៃគូជាមួយសិស្សប្អូន Neymar មានវ័យ២៩ឆ្នាំរូបនេះវិញផងដែរ។ទោះបីបច្ចុប្បន្នក្រុមយក្សកាតាឡាន់កំពុងផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងថ្មីសម្រាប់ Messi ជាមួយនិងការព្យាយាមបំពេញតម្រូវការរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះក្នុងគោលបំណងអោយរូបគេស្នាក់នៅជាមួយ ក្លឹបបន្តទៀត ។

Neymar រកគ្រាប់បាល់បាន ១៣ គ្រាប់និងបង្កើតឪកាស ៦ ដងនៅគ្រប់ការប្រកួតសម្រាប់ PSG ក្នុងរដូវកាលនេះប៉ុន្តែបញ្ហារបួសក្រលៀនបានរារាំងរូបគេមិន ឲ្យចូលលេងពេលទម្លាក់អតីតក្លឹបនៅក្របខណ្ឌ Champions League ក្នុងវគ្គ ១៦ ក្រុមនាពេលកន្លងទៅ។

ប្រភព: Sportsmole