លោក Pep Guardiola បានលើកឡើងថា Sergio Aguero គឺជាខ្សែប្រយុទ្ធដែលពិបាកនិង និងរក កីឡាករផ្សេងណាមក ជំនួសសមត្ថភាពគេបានទេ។ គ្រូបង្វឹក Man. City រូបនេះបានបញ្ជាក់ថាកីឡាករអន្តរជាតិអាហ្សង់ទីន រូបនេះបានរួមចំណែកជួយដាក់អោយឈានឡើងក្នុងកម្រិតមួយខ្ពស់បំផុតមិនត្រឹមតែលីកកំពូលក្នុងស្រុកទេ ពោលគឺនៅលើឆាកអន្តរជាតិតែម្តង។

ការលើកឡើងរបស់បុរសសញ្ជាតិអេស្បាញរូបនេះបានកើតមានឡើង គឺបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះត្រៀមចាកចេញពីកីឡដ្ឋាន Etihad នៅចុងបញ្ចប់នៃរដូវកាលក្រោយរួមរស់នៅកីឡាដ្ឋាន Etihad Stadium អស់រយៈពេល១ទសវត្សកន្លងមក។ កីឡាករមានវ័យ៣២ ឆ្នាំដែលមានកំនត់ត្រារកគ្រាប់បាល់ច្រើនបំផុត(Top Scorer) សម្រាប់ក្លឹបបានទទួលនូវការគោរព ក្រោយជួយក្លឹបឈ្នះពាន Premier League ចំនួនបួនដងពានរង្វាន់ FA Cup និង League League ចំនួន ៥ ដងក្រោយផ្ទេរពី At.Madrid មកអង់គ្លេសកាលពីឆ្នាំ២០១១ ។

អតីតគ្រូបង្វឹក Barcelona និង Bayern Munich បានលើកទឹកចិត្ត Aguero អោយបន្តខិតខំរកគ្រាប់បាល់សម្រាប់ពេលវេលាដែលនៅសល់មុននិងកិច្ចសន្យារបស់ខ្លួនបញ្ចប់ជាស្ថាពរ ទោះបីចាប់ផ្តើមរដូវកាលនេះបានញាំញីដោយសាររបួស។ ស្របពេលក្លឹបកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ Premier League សម្លឹងឃើញឪកាសឈ្នះពាន៤នៅរដូវកាលនេះផងដែរ។

ប្រភព: Sportsmole