ក្លឹប Juventus ចង់បានលោក Zinedine Zidane បច្ចុប្បន្នកំពុងដឹកនាំក្រុម Real Madrid មកធ្វើជាគ្រូបង្វឹករបស់ពួកគេ ។ គួរបញ្ជាក់ថាតំណែងរបស់អ្នកចាត់ការទូទៅបច្ចុប្បន្នលោក Andrea Pirlo កំពុង ស្ថិតក្នុងភាពរង្គោះរង្គើក្រោយកំពុងដឹកនាំ ក្រុមការពារ តំណែងជើងឯកអ៊ីតាលី (SerieA) មានគម្លាតដល់ទៅ១០ពិន្ទុពីក្រុមកំពូលតារាង Inter Milan ។

មួយវិញទៀត Juventus ក៏ទើបតែមិនអាចឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League ក្រោមថ្វីជើង Porto ជាមួយ ការលើកឡើងមិនផ្លូវការណ៏ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Pirlo អាចនឹងត្រូវក្លឹបបញ្ចប់តំណែងនៅចុងបញ្ចប់នៃរដូវកាល ២០២០-២០២១នេះ ។ គេហទំព័រអ៊ីតាលី Gazzetta dello Sport បានចុះផ្សាយថាៈ Juventus សម្លឹងឃើញអតីតកីឡាកររបស់ខ្លួនគឺលោក Zinedine Zidande ដែលធ្លាប់លេងនៅទឹកដី ទូរីនចន្លោះឆ្នាំ១៩៩៦ និង ២០០១ មុនពេលផ្លាស់ទៅ Real Madrid ។

អ្នកចាត់ការសញ្ជាតិបារាំងរូបនេះមានស្នាដៃលេចធ្លោក្រោយដឹកនាំក្លឹបឈ្នះពានលីកកំពូលLa Liga ២ ដងនិងពានរង្វាន់ ទ្វីបអឺរ៉ុប ៣ ដង ស្របពេលកិច្ចសន្យារបស់បុរសវ័យ ៤៨ ឆ្នាំនៅទឹកដី Real Madrid និងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ ។

ប្រភព: Sportsmole