អតីតភ្នាក់ងាររបស់ប្រធានក្លឹបទើបជាប់ឆ្នោតជាលើកទី២លោក Joan Laporta ជឿជាក់ថា Neymar និង វិលត្រលប់មកលេងជាមួយខ្សែប្រយុទ្ធឆ្នើម Lionel Messi ម្តងទៀត នៅទឹកដី Camp Nou មិនមែនជាមួយ Paris Paris-Germain នោះទេ។

ប្រធានក្រុម Barcelona វ័យ៣៣ឆ្នាំ Messi មានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការចាកចេញទៅលេងនៅក្លឹបបរទេសបន្ទាប់ពី បរាជ័យប្រជែងពាន La Liga និង ខកបំណងនៅ Champions League រដូវកាលចាស់។ សម្រាប់ PSG បានឆក់យកឪកាសនោះតាមចែចូវម្ចាស់ពានបាល់មាស៦សម័យស្របពេល Neymar ក៏សម្តែងការស្វាគមន៍ចង់លេងចាប់ដៃគូជាមួយអតីតមិត្តរួមក្រុមសាជាថ្មីនៅទឹកដី Parc des Princes ពេលដែលកិច្ចសន្យារបស់ Messi ផុតកំណត់។

ទោះយ៉ាងណា លោក Andre Cury អតីតភ្នាក់ងារលោក Laporta ដែលជាប្រធានក្លឹបទើបទទួលបានការតែងតំាងថ្មីជាលើកទី២និងក៏ធ្លាប់លេងអោយជម្រើសជាតិប្រេស៊ីល បានសម្តែងនូវគំនិតសុទិដ្ឋិនយម និង ប្រមើលឃើញថាឱកាសនៅតែមានច្រើន ក្នុងការនាំយកអតីតខ្សែប្រយុទ្ធ Neymar មកកាន់ក្លឹបយក្សកាតាឡាន់វិញ។ Cury ត្រូវបានដកស្រង់សម្តីដោយគេហទំព័រអេស្បាញEl Litoral ថាៈ Neymar បានបើកឪកាសវិលត្រលប់ទៅ Bacelona ក្រោយពីរូបគេទទួលស្គាល់ថាការសម្រេចចិត្តចាកចេញគឺជាកំហុស។គាត់ធ្លាប់បានសួរខ្ញុំជាផ្លូវការណ៏ យើងក៏ធ្លាប់ព្យាយាមធ្វើ កិច្ចការងារនេះ តែទីបំផុតវាមិនទទួលបានលទ្ធផល។យ៉ាងណាមិញលោក Laporta គឺជាបុគ្គលតែម្នាក់គត់ និង បំពេញក្តីសុបិន្តអោយ Neymar និង Messi បានលេងជាមួយគ្នាសាជាថ្មី។

ប្រភព: Goal