លោក Joan Laporta បានឈ្នះឆ្នោតដើម្បីចូលកាន់តំណែងជាប្រធានក្លឹបអ្នកមានបុណ្យ Barcelona ជាលើកទី ២ បន្ទាប់ពីឈ្នះការបោះឆ្នោតជាផ្លូវការណ៏របស់ក្លឹប។បុរសសញ្ជាតិអេស្បាញរូបនេះធ្លាប់បានផ្តល់កិច្ចសន្យាមួយយ៉ាងមុះមុត ជាមួយអ្នកគាំទ្រនោះគឺបន្តថែរក្សាប្រធានក្រុម Lionel Messi បន្តលេងជាមួយក្លឹប ហើយរូបគាត់បានទទួលបានសម្លង ឆ្នោតលើសពី ៥៤% ។

លោក Laporta បច្ចុប្បន្នមានវ័យ ៥៨ ឆ្នាំរូបនេះធ្លាប់បំពេញការងារលើកដំបូងនៅជំនាន់គ្រូបង្វឹកលោក Pep Guardiola នៅចន្លោះឆ្នាំ ២០០៣ដល់ឆ្នាំ២០១០និង រជ្ជកាលកីឡាករឆ្នើម​Ronaldinho ព្រមទាំង​Samuel Eto’o និង Lionel Messi មុនពេលត្រូវបានជំនួសលោកអតីតប្រធានក្លឹបលោក​ Josep Maria Bartomeu ដែលបានលាលែងពីតំណែងកាលពីខែតុលាឆ្នាំមុន។លោក Victor Font ជាបេក្ខភាពប្រកួតប្រជែងដែលទទួលបានចំណាត់ថ្នាក់លេខ ២ ដោយទទួលបានសំឡេងគាំទ្រ ៣០% ជាមួយនិងលោក Toni Freixa ឈរនៅចំណាត់ថ្នាក់លេខ ៣ ។

ក្រុមយក្សអេស្បាញបាននិយាយថាមានសមាជិកប្រមាណ ៥៥.៦១១ នាក់ក្នុងចំណោមសមាជិកមានសិទ្ធិចូលរួម បោះឆ្នោតចំនួន១០៩.៥៣១ របស់ខ្លួនបានបោះឆ្នោតជាផ្លូវការណ៏ បន្ទាប់ពីត្រូវបានលើកពេល ចាប់ពីខែមករាដោយសារតែការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគកូវីត-១៩នៅក្នុងតំបន់ Catalonia ។

ប្រភព: BBC