ខ្សែប្រយុទ្ធ Lionel Messi បានបង្កើតកំនត់ត្រាតាមស្មើវីរបុរស Raul Gonzales របស់ក្រុម Real Madrid សម្រាប់ការប្រកួត ក្របខ័ណ្ឌ Champions League ក្រោយស៊ុតបាល់បញ្ចូលទី ១៧ឆ្នាំជាប់ៗគ្នាសម្រាប់ការ ប្រកួតពានរង្វាន់លីកកំពូលទ្វីបអឺរ៉ុបមួយនេះនិងជាលើកទី១៣ក្នុងអាជីពដែលរកបានចាប់ពី២០គ្រាប់ឡើងទៅ ក្នុង១រដូវកាល។
គួររំលឹកថាគ្រាប់បាល់លើកដំបូងដែលម្ចាស់ពានបាល់មាស ៦សម័យវ័យ៣៣ឆ្នាំរូបនេះរកបាន នៅក្របខ័ណ្ឌ Champions League គឺនៅក្នុងឆ្នាំ ២០០៥ ។

ប្រធានក្រុមអ្នកមានបុណ្យ Barcelona មានឪកាសរកបានគ្រាប់បាល់បញ្ចូលទីក្រុមភ្ញៀវ PSG នៅឯកីឡដ្ឋាន Camp Nou សម្រាប់ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃអង្គារ។ ទោះយ៉ាងណាគ្រាប់បាល់លើកទី២០គ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះនៅតែមិនអាចជួយទទួលជោគជ័យនោះទេទេ។ ពោលគឺត្រូវក្រុមជើងឯកបារាំងវាយបកផ្តួលវិញក្នុងលទ្ធផល ៤ទល់និង១ស្របពេលខ្សែប្រយុទ្ធឆ្នើម Kilyan Mbappe រកបាន៣គ្រាប់ (Hat-trick) ក្នុងការប្រកួតនេះឯណោះ។

ប្រភព: Goal