ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់បញ្ចូលទីចំនួន ៣គ្រាប់ ខណៈពេលដែលក្រុម Paris Saint Germain បានផ្តួលក្រុម Barcelona ៤-១ នៅក្នុងទឹកដី Camp Nou ផ្ទាល់តែម្ដង ។

ក្រុម Barcelona ទទួលបានបាល់ពិន័យ១១ម៉ែត្រ ក្រោយពីខ្សែការពារ Layvin Kurzawa បានច្រាន De Jong ពីខាងក្រោយនៅក្នុងតំបន់គ្រោះថ្នាក់ ។ VAR បានគាំទ្រនិងផ្ដល់បាល់ពិន័យឲ្យទៅ Messi ជាអ្នករកគ្រាប់បាននាំមុខបាននៅនាទី ២៧ ។ ៥នាទីបន្ទាប់ខ្សែប្រយុទ្ធ Mbappe ទះបាល់ស្រាលៗមួយជើងឆ្វេងតាមស្មើបានសម្រេច ដោយបញ្ចប់តង់ទី១ ដោយលទ្ធផល ១-១ ។

មកដល់តង់ទី២ នាទី ៦៥ ខ្សែការពារស្លាប Florenzi បានកាត់បាល់ពីស្លាបស្ដាំផុតជំហរអ្នកចាំទីធ្វើឲ្យ Mbappe រកបានគ្រាប់ទី២ មុននឹងគ្រាប់ទី៣ នៅនាទី ៧០ ធ្វើបានដោយការតែបញ្ចូលទីរបស់ ខ្សែប្រយុទ្ធ Moise Kean ។ Mbappe បានសម្រេចគ្រាប់បាល់ Hat-trick របស់ខ្លួននៅនាទី ៨៥ ដោយវាយបកលឿនៗ នឹងបាញ់មួយជើងស្ដាំ ក្រោយទទួលបានការបញ្ជួនយ៉ាងល្អពី Julian Draxler ។ លទ្ធផលនេះបានធ្វើឲ្យក្រុម FC Barcelona ស្ថិតនៅក្នុងស្ថានភាពគួរឲ្យបារម្ភមួយ ។ ពួកគេត្រូវត្រូវធ្វើការធ្ងន់មែនទែននៅក្នុងជើងទី ២ បើសិនជាចង់ឆ្លងទៅកាន់វគ្គបន្ទាប់ ។ ជើងទី២ នៃការប្រកួតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែមិនា នៅក្នុងរដ្ឋធានីបារាំង ។

វីដេអូ: