លោក Pep Guardiola គ្រូបង្វឹកក្រុមមេឃខៀវ Man. City បដិសេធការអះអាងរបស់លោក Jurgen Klopp ដែលលើកឡើងថា Liverpool អស់ឪកាសប្រជែងយកតំណែងជើងឯកទៅហើយនៅរដូវកាលនេះ ។គួរបញ្ជាក់ថា ក្តីសង្ឃឹមរបស់ក្រុមការពារតំណែងជើងឯក Premier League ហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់ក្រោយពីពួកគេ ចាញ់ម្ចាស់ផ្ទះ Leicester ក្នុងលទ្ធផល ៣ទល់និង១ កាលពីថ្ងៃសៅរ៍។

ការលើកឡើងរបស់លោក Pep Guardiola នេះផងដែរស្របពេលក្រុមរបស់លោកបានផ្តួលគូប្រជែង Tottenham ដើម្បី បង្កើនគម្លាត១៣ ពិន្ទុលើ Liverpool ហើយពួកគេមាន១ប្រកួតក្នុងដៃគិតត្រឹមសប្តាហីទ៏២៤នេះ ។

ទោះបីជាមិនមានកីឡាករសំខាន់ដូចជា Kevin De Bruyne និង ខ្សែប្រយុទ្ធ Kune Agueiro ក្រុម Man.City នៅតែធ្វើបានល្អខណៈក្រុមលោក Mourinho នៅតែបន្តដាក់អោយ Gareth Bale និង Dele Alli អង្គុយជាកីឡាករបម្រុង។

ប្រភព: Sportsmole