គេហទំព័រ Marca បានចុះផ្សាយថា ក្រុមអធិរាជស Real Madrid បានឈ្នះការដេញថ្លៃដើម្បីចុះហត្ថលេខានាំយកកីឡាករ David Alaba ពីក្លឹប Bayern Munich ដោយគ្មានតម្លៃខ្លួន នៅរយៈពេល៦ខែចុងក្រោយមុនពេលកិច្ចសន្យារបស់ កីឡាករអន្តរជាតិអូទ្រីសរូបនេះអស់សុពលភាព ។ខ្សែការពារស្លាបឆ្វេងវ័យ២៨ឆ្នាំបានសម្រេចចិត្តចាកចេញពីក្រុមម្ចាស់ជើងឯកលីកកំពូលអាឡឺម៉ង់ ដើម្បីចូលរួមជាមួយក្រុមការពារតំណែងជើងឯកអេស្បាញ នៅនៅចុងបញ្ចប់នៃរដូវកាល២០២០-២០២១នេះ។

ប្រភពខាងលើបន្តថា Alaba បានយល់ព្រមបន្តកុងត្រារយៈពេល ៤ ឆ្នាំជាមួយ Real Madrid ដោយទទួលបានប្រាក់ឈ្នួលពលកម្មប្រមាណ ១១ លានផោនក្នុងមួយរដូវកាល។

ទោះយ៉ាងណា Man. United, Liverpool និង Barcelona សុទ្ធសឹងតែមានទំនាក់ទំនងចង់បាន Alaba ខណៈម្ចាស់ជើងឯកទ្វីបអ៊ឺរ៉ុបទទួលបានការដេញថ្លៃល់ទៅ ៣ លើកទើបសម្រេចទទួលយកការដេញថ្លៃរបស់ Real Madrid នេះ ។

ប្រភព: Sportsmole