Paul Pogba បានធ្វើការសុំអធ្យាស្រ័យពីសំណាក់មិត្តរួមក្រុមបិសាច Man. United បន្ទាប់ពីរូបគេខកខានរកគ្រាប់បាល់ក្រោយមានឱកាសស៊ុតបញ្ជូលទីក្រុមម្ចាស់ផ្ទះ ហង្សក្រហម Liverpool បន្ទាប់ពីខ្សែបម្រើអន្តរជាតិបារាំងរូបនេះស៊ុតបាល់សំដៅទីតែត្រូវអ្នកចាំទីអន្តរជាតិប្រេស៊ីល Alisson Becker សង្គ្រោះបាល់បាន ។

លទ្ធផលស្មើនេះនាំអោយ Man.Utd នៅតែឈរនៅទីកំពូលតារាង និងមានគម្លាត ពីរពិន្ទុពីក្រុមលេខ ២ Manchester City ដែលមាន១ប្រកួតក្នុងដៃគិតត្រឹមសប្តាហ៏ទី១៨កាលពីថ្ងៃអាទិត្យ។

យោងគេហទំព័រ Metro បានចុះផ្សាយថា Pogba បានស្តីបន្ទោសខ្លួនឯងក្រោយខកខានឪកាសមាសនេះនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ស្របពេលប្រធានក្រុម Harry Maguire និង Scott McTominay បានចេញមុខលួងលោមលើកទឹកចិត្តសមាជិកជ័យលាភី World Cup ២០១៨ របស់ក្រុម ជម្រើសជាតិបារាំងរូបនេះ។

ប្រភព: Sportsmole