ខ្សែបម្រើ Mesut Ozil បាននិយាយថាខ្លួន មិនមានចេតនាចូលនិវត្តន៍ទេនៅពេលដែលរូបគេចាកចេញពីក្រុមកាំភ្លើងធំ Arsenal។ មានក្របខណ្ឌ ២ដែល Ozil ចង់ផ្លាស់ទៅរួមក្រុមមានដូចជាក្លឹបFenerbahce នៅលីគកំពូលតួគី និងនៅក្របខណ្ឌ លីកកំពូល សហរដ្ឋអាមេរិក Major League Soccer នៅពេលទីផ្សារដោះដូរកីឡាករកំពុងបើកនៅខែមករានេះ រឺ នៅ្ចប់រដូវកាល២០២០-២០២១នេះ។

អតីតកីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះមិនបានចូលលេងទាំងស្រុងគិតចាប់តាំងពីរការបើករដូវកាលនេះក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Mikel Arteta ។
មានន័យថា Ozil មិនបានបង្ហាញខ្លួនឱ្យក្រុម ចាប់តាំងពីខែមីនាទោះបីជាអតីតកីឡាករ Real Madrid និង ជាអ្នកមានចំណូលប្រចាំក្លឹបថ្លៃជាងគេបំផុតរូបនេះ នៅតែមានសមត្ថភាពនិងមិនមានបញ្ហារបួសដែលជាជម្រើសចូលលេងសម្រាប់ក្រុមយ៉ាងណាក៏ដោយ។

ប្រភព: Goal