ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal កីឡាករ Mesut Ozil នឹងត្រូវជំរាប លា មិត្តរួមក្រុមរបស់ខ្លួននៅថ្ងៃអាទិត្យនេះ ដើម្បីចាកចេញពីកីឡដ្ឋាន Emirates ដោយគ្មានតម្លៃខ្លួន ។អតីតកីឡាករអន្តរជាតិអាឡឺម៉ង់ Ozil បានព្រមព្រៀងគ្នាបញ្ចប់កុងត្រារបស់ខ្លួនជាមួយក្លឹបដើម្បីបញ្ចប់ការផ្លាស់ទៅកាន់ក្លឹបយក្សតួគី Fenerbahceនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

យោងគេហទំព័រ The Sun បានអោយដឹងថាកីឡាករវ័យ ៣២ ឆ្នាំនិងមានចំណូលប្រចាំសប្តាហ៏ខ្ពស់ជាងគេបំផុតរបស់ក្លឹបមិនបានចូលលេងអោយក្រុមលោក Mikel Arteta ចាប់តាំងពីខែមីនានឹងត្រូវធ្វើពិធី លាមិត្តរួមក្រុមនៅឯទីលានហ្វឹកហាត់ London Colney របស់ក្លឹបនៅថ្ងៃអាទិត្យនេះហើយ។

សមាជិកជ័យលាភី World Cup ២០១៤បានផ្ទេរពី Real Madrid មកArsenal ក្នុងឆ្នាំ ២០១៣ ដោយរកបាន៤៤ គ្រាប់និងបង្កើតឪកាស ៧៧ លើកក្នុងការបង្ហាញខ្លួនសរុប ២៥៤ ប្រកួត។