ខ្សែការពារឆ្នើម Thiago Silva សម្លឹងឃើញឪកាសបង្កើតកំណត់ត្រាថ្មីនៅក្របខណ្ឌ Premier League សម្រាប់ Chelsea ពេល បង្ហាញខ្លួនចូលលេងក្នុងជំនួបទទួលភ្ញៀវក្រុមកាំភ្លើងធម Arsenal នៅវេលាម៉ោង១:៤៥នាទី ថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏ ព្រឹកស្អែកនេះ។ Chelsea បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣និងមានគម្លាតប្រាំបីពិន្ទុពីក្រុមលេខ៥ Arsenal យ៉ាងណា ម៉ិញ Silva ដែលត្រៀមខ្លួនចូលលេងជម្រើសដំបូងក្រោមមការដឹកនាំរបស់លោក Thomas Tuchel នោះ នឹងក្លាយជាកីឡា ករចាស់ជាងគេដែលមិនធ្លាប់លេងឱ្យក្លឹបនេះពីមុនមក ។

មានន័យថាបច្ចុប្បន្ន Silva ដែលមានអាយុ ៣៧ ឆ្នាំនិង២០១០ ថ្ងៃនឹងបំបែកកំនត់ត្រាអតីតកីឡាករ Graham Rix ដែលក្មេងជាងរូបគេ ៧ ថ្ងៃនៅពេលគាត់បង្ហាញខ្លួន Chelsea ចុងក្រោយរបស់គាត់នៅ Premier League និងចៃដន្យផងដែរពោលគឺជាពេលជួបជាមួយ Arsenal នៅក្នុងខែឧសភា ឆ្នាំ១៩៩៥កន្លងទៅ ។

ប្រភព៖ Sportsmole