ក្រុមកាំភ្លើងធំ Arsenal កំពុងរៀបចំដាក់សំណើរដេញថ្លៃនូវទឹកប្រាក់ប្រមាណ ៥០ លានផោនសម្រាប់ខ្សែប្រយុទ្ធឆ្នើម Tammy Abraham មកកាន់ទឹកដីអង់គ្លេសសាជាថ្មីវិញយោងគេហទំព័រ Daily Star បានចុះផ្សាយ។កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានសម្រេចចាកចេញទៅបន្តអាជីពនៅលីគកំពូលអ៊ីតាលីកាលពីរដូវក្តៅឆ្នាំមុន ។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះក្រោមការដឹកនាំរបស់លោក Jose Mourinho ស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ និងAssist ៥ដង ក្នុងការបង្ហាញខ្លួន ៤៦ ប្រកួត។

ទោះយ៉ាងណានៅក្នុងលក្ខណ្ឌនៃការលក់ Abraham ក្រុមលោក Thomas Tuchel អាចទិញយក Abraham មកកាន់ទឹកដី Stamford Bridge វិញ ក្នុង តម្លៃ ៨០ លានអឺរ៉ូ។ ប្រភពបន្តថាៈ Abraham អាចនិងធ្វើការសម្រេចចិត្តចូលរួមជាមួយក្រុមលោក Mikel Arteta ប្រសិនជាពួកគេបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់កំពូលទាំងបួនក្នុងតារាង Premier League ដើម្បីមានមានឪកាសលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។

Abraham ត្រូវបានគេជឿថាបានតាំងទីលំនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែកំពូងចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅចូលរួមជាមួយក្លឹបគូប្រជែង ទីក្រុងឡុងដ៍ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ខណៈ Roma បើកចំហសម្រាប់ការលក់ប្រសិនជាមានការផ្តលើសំណើរទឹកប្រាក់ដ៏ធំដូចនេះ។Abraham បច្ចុប្បន្នមានកុងត្រាជាមួយក្លឹប Roma រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ធ្លាប់ស៊ុតបញ្ចូលទីបាន ៣០ ដង និង assists ១២ ដងក្នុងការបង្ហាញខ្លួន ៨២ លើកសម្រាប់ Chelsea ។

ប្រភព៖ Sportsmole