គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta មានបំណងចង់អោយក្លឹប នាំយកអតីតអ្នកចាត់ការទូទៅជើងចាស់ដ៏មានបទពិសោធន៏គឺ លោក Arsene Wenger ត្រឡប់មកបំពេញការងារមួយចំនួនជាមួយក្លឹបវិញ ខណៈដែលអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញក៏បានបញ្ជាក់ថា រូបគេ បានពិភាក្សាពីលទ្ធភាពវិលត្រឡប់មកកាន់ទឹកដី Emirate Stadium នេះរួចហើយ។បុរសសញ្ជាតិបារាំង Wenger បច្ចុប្បន្នមានវ័យ៧២ឆ្នាំធ្លាប់បានដឹកនាំ Arsenal ឱ្យឈ្នះពានរង្វាន់ Premier League ចំនួន ៣ ដង និង FA Cup ចំនួន ៧ ដងក្នុងរយៈពេល ២២ ឆ្នាំពេលដែលរូបលោកដឹកនាំក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍។

Arteta ត្រូវបានដកស្រាង់សម្តីយ៉ាងដូច្នេះថាៈ យើងនឹងរីករាយដែលមានវត្តមានគាត់ដើម្បីចូលរួមជួយក្លឹបខ្ញុំគិតថាគាត់នឹងមានពេលវេលាដ៏អស្ចារ្យដោយគ្រាន់តែឃើញបរិយាកាសដែលគាត់អាចបង្កើតនៅជុំវិញ ដោយសារតែការគោរពការកោតសរសើរនិងសេចក្តីស្រឡាញ់ដែលគ្រប់គ្នានៅក្នុងក្លឹបមានចំពោះអ្វីដែលគាត់បានធ្វើ ជាងពីរទសវត្សមកនេះ។

Arteta ធ្លាប់បបានចំណាយពេល ៥ ឆ្នាំលេងក្រោមការដឹកនាំរបស់លោក Wenger ហើយអតីតជំនួយការក្លឹប Man.City បានផ្លាស់មកកាន់តួនាទីជំនួសលោក Unai Emery ជាគ្រូបង្វឹកក្រុមកាំភ្លើងធំឈុតធមក្នុងខែធ្នូ ឆ្នាំ ២០១៩ ពោលគឺ១៩ខែបន្ទាប់ពីរជ្ជកាល ១២៣៥ ប្រកួតរបស់លោក Wenger ត្រូវបានបញ្ចប់នៅចុងបញ្ចប់នៃរដូវកាល២០១៧-២០១៨។

ប្រភព៖ BBC