កិច្ចសន្យារបស់ Mesut Özil ជាមួយ Arsenal នៅមានសុពលភាពដល់ខែមិថុនាឆ្នាំ ២០២១ ស្របពេលអតីតខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះនៅតែមិនទាន់សម្លឹងឪកាសចាកចេញពីក្រុមនៅខែមករាខាងមុខនេះទេ។ គេហទំព័រ The Mirror បានចុះផ្សាយថាៈ ក្រុមម្ចាស់ជើងឯក FA Cup មានបំណង លក់កីឡាករដែលមានប្រាក់បៀរវត្សថ្លៃជាងគេបំផុតរូបនេះចេញពីក្រុមនៅពេលទីផ្សារដោះដូរកីឡាករនិងបើកជា លើកទី២នៅឆ្នាំក្រោយនេះមុនពេលប្រឈមនិងបាត់បង់រូបគេដោយគ្មានតម្លៃខ្លួន។

ទោះបីជាធ្លាប់មានគុណសម្បត្តិធ្លាប់ជួយក្លឹប និង ដើរតួនាទីជាកីឡាករដែលធ្លាប់បង្កើតឪកាសដល់មិត្តរួមក្រុម រកគ្រាប់បាល់បានជាច្រើនកន្លងមកក្តី Ozil មិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹកលោក Mikel Arteta នោះទេ។ មួយវិញទៀត រដូវកាលថ្មីនេះ Ozil មិនត្រូវបានដាក់ចូលលេងទាល់តែសោះសូម្បីចូលជាកីឡាករបម្រុងក្តី។

ទោះបីជាសម្តែងភាពសោកសៅនិងស្ថានភាពរបស់កូនក្រុមរូបនេះ តែអ្ន កចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះនៅតែមិនផ្លាស់ប្តូរផែនការរបស់ខ្លួននោះទេ ។ ទោះយ៉ាងណា Özil មិនចង់អោយក្លឹបសម្រេចអនាគតរបស់ខ្លួន ក្រោយពីមានពត៌មានផ្សារភ្ជាប់ថាក្លឹបតួគី Fenebahce ចង់បានរូបគេផ្ទុយទៅវិញប្រភពខាងលើបន្តថាៈសមាជិកជ័យលាភី World Cup ២០១៤រូបនេះចង់សម្រេចចិត្តលើវាសនាខ្លួន ឯងពេលកិច្ចសន្យារបស់ខ្លួនអស់សុពលភាពនៅកីឡាដ្ឋាន Emirate Stadium នៅខែមិថុនានោះ។

ប្រភព៖ Besoccer