Mesut Ozil បាននិយាយពាក្យគួរអោយសង្វេគថាក្រុមកាំភ្លើងធំគឺជាក្លឹបនៅក្នុងដួងចិត្តរបស់ខ្លួនពេញមួយ ជីវិត។ ការឡើកឡើងនេះគឺធ្វើឡើងបន្ទាប់ពីអតីតខ្សែបម្រើក្រុមជម្រើសជាតិឡឺម៉ង់រូបនេះ បញ្ចប់ការផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹបយក្សតួគី Fenerbahce ដោយចុះកិច្ចសន្យារយៈពេល៣ឆ្នាំកន្លះ។ Ozil បន្តថាៈជារឿងពិបាកពណ៌នាសម្រាប់ការរៀបរាប់ទំហំក្តីស្រលាញ់សម្រាប់ខ្ញុំ មានចំពោះក្លឹបនិងអ្នកគាំទ្ររយៈពេល៨ឆ្នាំម្កនេះ ។រាល់ពេលចូលលេងខ្ញុំតែងមានមោទនភាពដែលបានក្លាយជាចំណែកមួយរបស់ក្លឹប។ខ្ញុំមានការគោរពនិងអោយតម្លៃបុគ្គលិកនិងអ្នកគ្រប់គ្រងនឹងនៅតែមានជារៀងរហូតក្នុងចិត្តរបស់ខ្ញុំ។

អតីតកីឡាករក្រុម Real Madrid វ័យ៣២ឆ្នាំធ្លាប់បានជួយArsenalលើកពាន FA Cup ចំនួន ៣ ដងនិងរកបាន ៤៤ គ្រាប់ក្រោយបង្ហាញខ្លួន ២៥៤ ប្រកួតគ្រប់ក្របខណ្ឌ ទាំងអស់។ទោះយ៉ាងណារូបគេមិនបានចូលលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Mikel Arteta គិតចាប់តាំងពី ខែមីនាឆ្នាំមុនមកម្លេះ។

ប្រភព: BBC