ក្លឹបមេឃខៀវMan. City ចង់ចុះហត្ថលេខាផ្ទេរយកខ្សែការពារកណ្តាល Sergio Ramos ដោយគ្មានតម្លៃខ្លួនពីក្រុមអធិរាជស Real Madrid បន្ទាប់ពីម្ចាស់ជើងឯកលីកកំពូលអេស្បាញ នៅមិន ទាន់បានផ្តល់កិច្ចសន្យាថ្មីដល់ប្រធានក្រុមរូបនេះនៅឡើយទេ។

ប្រភពពី ESPN បានចុះផ្សាយថាៈ ក្រុមMan City កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពរបស់ ប្រធានក្រុមជម្រើសជាតិអេស្បាញវ័យ៣៣ឆ្នាំរុបនេះស្របពេលដែលកិច្ចសន្យារបស់គេនៅកីឡាដ្ឋាន Santiago Bernabeu និង ឈានដល់ទីបញ្ចប់នៅរយៈពេល៦ខែចុងក្រោយនេះ។ មានន័យថា Ramos អាចផ្ទេរទៅកាន់ ក្លឹបដទៃទៀតដោយគ្មានតម្លៃខ្លួននៅក្នុងខែមិថុនាខាងមុខនេះ រឺមុនកិច្ចព្រៀងព្រៀងឈានដល់ទីបញ្ចប់។

ប្រភពខាងលើបន្តថាកិច្ចដំណើរការកិច្ចព្រមព្រៀងក្នុងការផ្ទេរយក Ramos អាចជួបឧបសគ្គនិង ភាពស្មុគស្មាញប៉ុន្តែក្រុមមេឃខៀវរបស់លោក Pep Guardiola មានឆន្ទៈ ក្នុងការផ្ទេរយកកីឡាករដែលជាមិត្ត រួមជាតិរបស់ខ្លួនរូបនេះមកកាន់ប្រទេសអង់គ្លេសតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ប្រភព៖ Sportbible