លោក Pep Guardiola បាននិយាយរូបលោកចង់បន្តដឹកនាំក្រុមមេឃខៀវអោយបានយូរច្រើនជាងផែនការដែលបានរំពឹងទុក។កាលពីពេលថ្មីៗនេះលោក អ្នកចាត់ការទូទៅក្រុម Man. City មានវ័យ ៤៩ ឆ្នាំធ្លាប់បានប្រាប់ពីពេលវេលាជាក់លាក់ក្នុងវិស័យបាល់ទាត់ដើម្បីស្វែងរកផលប្រយោជន៍ផ្សេងទៀត។ ទោះយ៉ាងណាបុរសសញ្ជាតិអេស្បាញរូបនេះ ធ្លាប់បាននិយាយថាៈពីមុនខ្ញុំគិតថាខ្ញុំនឹងចូលនិវត្តន៍ឆាប់ៗ។ ឥឡូវនេះខ្ញុំមិនគិតដូច្នេះទេ វាអាចយូរជាងផែនការ និង ការគិត ។

លោក Pep ទើបតែចុះកុងត្រាថ្មីរយៈពេល ២ ឆ្នាំដើម្បីបន្តដឹកនាំក្លឹប កាលពីខែវិច្ឆិកា ក្រោយសម្រេចជោគជ័យជួយក្រុមលើកពាន ធំ ៗ ចំនួន ៦ ។ឈានចូលវ័យ ៥០ ឆ្នាំនៅខែនេះរូបលោកក៏ធ្លាប់បានចំណាយពេល ៤ ឆ្នាំដឹកនាំ Barcelona និង ៣ ឆ្នាំដឹកនាំ Bayern Munich ។ អ្នកចាត់ការទូទៅដ៏មានបទពិសោធន៏រូបនេះបន្ថែមទៀតថាៈ ការស្នាក់នៅរយៈពេល ៥ ឆ្នាំនាកីឡាដ្ឋាន Etihad Stadium ជាផ្លូវដែលឈានទៅរកការសម្រេចចិត្ត ដ៏យូរបំផុតសម្រាប់ ក្លិបមួយក្នុងអាជីពគ្រប់គ្រងរបស់លោក។
ក្របខណ្ឌ Premier League ចំនួន ២ ដងនិង FA Cup ព្រមទាំង League Cup ចំនួន ៣លើកជាសមិទ្ធិផល ដែលគ្រូបង្វឹកមានប្រភពមកពីតំបន់កាតាឡាន់ប្រទេសអេស្បាញសម្រេចបានជូនក្លឹបក្រោយចូលរួមជាមួយពួកគេ ចាប់តាំងពីឆ្នាំ ២០១៦ ។