ទីបំផុតខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមអ្នកមានបុណ្យ Barcelona បានបង្ហើបប្រាប់ថាខ្លួនមានមហិច្ឆតាចង់ទៅលេងដើម្បីទទួលបទពិសោធន៏ថ្មីនៅក្របខណ្ឌកំពូល សហរដ្ឋអាមេរោក MLS មុនពេលបញ្ចប់អាជីព ។ ប្រធានក្រុមអ្នកមានបុណ្យ Barcelona ដែលនៅសល់កិច្ចសន្យាត្រឹមតែ ៦ ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់គិតចាប់ពី ថ្ងៃទី ១ ខែមករា២០២១ដែលអនុញ្ញាតឱ្យកីឡាករវ័យ៣៣ឆ្នាំរូបនេះអាចផ្ទេរទៅលេងនៅក្លឹបនាលីកកំពូលក្រៅពីប្រទេសអេស្បាញបាន ។

មានក្លឹបយក្សពីរគឺ Manchester City និង Paris Saint-Germain ធ្លាប់បានសម្តែងការចាប់អារម្មណ៏ ចង់ផ្ទេរយកកីឡាករលេងល្អបំផុតរបស់ពិភព ៦សម័យកាល ទៅរួមក្រុមរបស់ពួកគេផងដែរ។ Messi បានប្រាប់យ៉ាងដូច្នេះថាៈ ខ្ញុំតែងតែមានក្តីសុបិន្តទៅលេងនៅលីកមួយផ្សេងទៀតនោះគឺ សហរដ្ឋអាមេរិក។ វាមិនចាំបាច់ភ្លាមៗទេ ព្រោះពេលនេះខ្ញុំផ្តោតលើពេលវេលារយៈពេល ៦ ខែទៀតជាមួយ Barcelona ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា Man City អាចនិងធ្វើការដេញថ្លៃ Messi មកលីគកំពូលអង់គ្លេសសាជាថ្មីជាមួយ និង ជម្រើស ផ្លាស់ទៅលេងនៅក្លឹប New York City ដែលជាក្តីបំណងតែមួយរបស់កីឡាករឆ្នើមដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្រុម Barcelona ពេលចុងក្រោយនៃអាជីពរបស់ខ្លួន។

ប្រភព៖ Sportsmole