លោក Mauricio Pochettino អតីតអ្នកចាត់ការទូទៅរបស់ក្រុមមាន់ខ្នាយមាស Tottenham គឺជាបេក្ខភាពឈានមុខគេក្នុងការចូលមកដឹកនាំក្រុម Paris St-Germain បន្ទាប់ពីលោក Thomas Tuchel ត្រូវបានក្លឹបបណ្តេញចេញពីតំណែងកាលពីថ្ងៃសុក្រនេះ។
ក្លឹប PSG បានទាក់ទងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន វ័យ ៤៨ ឆ្នាំរូបនេះកាលពីពីរសប្តាហ៍មុនមុនពេលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ លោក Tuchel វ័យ៤៧ ឆ្នាំត្រូវបានបណ្តេញចេញពីការងារទោះបីដឹកនាំក្រុមឈ្នះ Strasbourg ក្នុងលទ្ធផល៤ទល់និង០ កាលពីសប្ងាហ៏មុនយ៉ាងណាក៏ដោយ ។

ក្រុមម្ចាស់ជើងឯកបារាំង PSG នៅឡើយបញ្ជាក់ពីមូលហេតុដែលនាំអោយក្រុមចែកផ្លូវគ្នាជាអតីតគ្រូបង្វឹកក្រុម Dortmund រូបនេះនៅឡើយទេ ស្របពេលកិច្ចសន្យារបស់លោកជាមួយ PSG និងបញ្ចប់នៅបំណាច់រដូវកាល នេះ។

ក្រោយចូលមកដឹកនាំនៅកីឡាដ្ឋាន Parc Des Princes កាលពីខែមិថុនាឆ្នាំ ២០១៨ លោក Tuchel បានជួយក្រុមឈ្នះពានលីកកំពូល២ដង និងពានរង្វាន់លីគក្នុងស្រុកចំនួន ២ផ្សេងទៀត គឺ French Cup និង French League Cup ។ និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងកាលពីរដូវកាលមុនដោយចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល ១ទល់និង០ ។

ប្រភព៖ BBC