Moise Kean មានឪកាសរកបានគ្រាប់បាល់ជាលើកទី ៣ ជាប់ៗគ្នាខណៈ Paris St-Germain បានរក ឃើញ គ្រាប់បាល់ជ័យជំនះជាលើកដំបូងក្រោមការដឹកនាំរបស់លោក Mauricio Pochettino ។ខ្សែ ប្រយុទ្ធ អន្តរជាតិអ៊ីតាលី Kean ដែលកំពុងលេងនៅទឹកដី Parc Des Princes ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Everton បាន រកគ្រាប់បាល់បើកឆាកទល់និងក្រុមដែលគេមិនសូវស្គាល់ឈ្មោះគឺ Brest មុនពេលមិត្តរួមក្រុម Icardi និង Sarabia រកបានម្នាក់មួយគ្រាប់បន្ថែមទៀតដោយបញ្ចប់ក្នុងលទ្ធផល PSG ៣:១ Brest ។

ជ័យជំនះសប្តាហ៏ទី១៩នេះ បាននាំក្រុមការពារតំណែងជើងឯក Ligue-១ ខិតកាន់តែកៀកជាមួយក្រុមកំពូលតារាង Lyon ត្រឹមតែ១ពិន្ទុ បន្តាប់ពីពួកគេបានត្រឹមស្មើក្រុម Saint-Etienne ក្នុងលទ្ធផល ១ទល់និង១ ខណៈ ខណៈក្រុមលេខ ៣ Lilled ដែលផ្តួល Nimes នៅក្រៅទឺកដីក៏មានគម្លាតត្រឹមតែ១ពិន្ទុពីក្រុម Lyon (មានគ្រាប់ ស៊ុតតិចជាងPSG) ។

លោក Pochettino បានទទួលជ័យជំនះជាលើកដំបូងក្រោយពីអតីតគ្រូបង្វឹក Tottenham និង Southampton ចូលកាន់តំណែងកាលពីថ្ងៃទី ២ ខែមករា ក្រោយពីទទួលលទ្ធផលស្មើ ១ទល់និង១ នៅទឹកដី Saint-Etienne កាលពីថ្ងៃពុធដើមសប្តាហ៏នេះ។

ប្រភព៖ BBC