គេហទំព័រអ៊ីតាលី Foot Mercato បានចុះផ្សាយថាៈលោក Mauricio Pochettino គ្រូបង្វឹកថ្មី Paris Saint-Germain បានទាក់ទងអតីតកូនក្រុមគឺខ្សែបម្រើ Dele Alli គោលបំណងផ្ទេរមកកាន់ទឹកដី Parc Des Princes នៅកំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកជាលើកទី២នៅខែមករានេះ។

ក្រោយឡើងមកជំនួសតំណែងលោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ៤៨ឆ្នាំរូបនេះបានបង្ហាញពីចេតនាចង់រួមការងារជាមួយកីឡាករអន្តរជាតិអង់គ្លេសរូបនេះសាជាថ្មីទៀត បន្ទាប់ពីធ្លាប់ធ្វើការជាមួយគ្នានៅ Tottenham កាលពីពេលកន្លងទៅ។

គួរបញ្ជាក់ថា PSG ក៏ធ្លាប់បានដាក់សំណើរខ្ចីជើងកីឡាករវ័យ ២៤ ឆ្នាំរូបនេះកាលពីដើមរដូវកាលម្តងរួចមកហើយ ក្រោយពីមិនត្រូវបានជាប់ជម្រើសដំបូងសម្រាប់គ្រូបង្វឹកលោក Jose Mourinho នៅរដូវកាលថ្មីនេះទេ។មានន័យថា Alli ទើបតែបង្ហាញខ្លួនចូលលេងបាន៤ប្រកួតនៅក្របខណ្ឌ Premier League សម្រាប់ក្រុមរបស់លោក Jose Mourinho សម្រាប់រដូវកាល២០២០-២០២១ និងចូលលេងសរុបបាន តែ៨ នាទីប៉ុណ្ណោះចាប់តាំងពីដើមខែតុលាកន្លងមក។

ប្រភព៖ Sportsmole