ក្លឹប Paris Saint-Germain រំពឹងថានឹងសម្រេចកិច្ចព្រមព្រៀងលើការផ្ទេរយកខ្សែបម្រើ Dele Allli ពីក្លឹប Tottenham នៅសប្តាហ៍នេះ ពីក្លឹបTottenham Hotspur ។ បន្ទាប់ពីក្លាយជាចំណែកលើកតម្រូវការកីឡាករអន្តរជាតិអង់គ្លេសរូបនេះមិនត្រូវបានដាក់អោយលេងក្រោមការ ដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho នោះទេ។

យោងគេហទំព័រ Daily Mirror បានចុះផ្សាយថាៈ Alli បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្ទេរក្នុងលក្ខណ្ឌ ខ្ចីជើងទៅកាន់ក្រុមមានមូលដ្ឋាននៅរដ្ឋធានីបារាំងខណៈ PSG កំពុងដុតដៃដុតជើងជម្រុញអោយមានការ បញ្ចប់កិច្ចព្រមព្រៀងនៅខែមករានេះ។

គ្រូបង្វឹកថ្មីក្លឹប PSG លោក Mauricio Pochettino មានបំណងចង់នាំយកអតីតកូនក្រុម វ័យ ២៤ ឆ្នាំរូបនេះមករួមការងារសាជាថ្មីនៅលីកកំពូលបារាំង ខណៈTottenham ក៏និងធ្វើការសម្រេចចិត្តឆាប់បំផុតតាម ដែលអាចធ្វើទៅបានលើការផ្ទេរយក Cristian Erikssen ពីក្លឹប Inter Milan មកវិញនោះ។

ប្រភព: Sportsmole