ទីបំផុតក្រុម Paris Saint-Germain បានបរាជ័យក្នុងកិច្ចខិតប្រឹងប្រែងរបស់ពួកគេក្នុងការចុះហត្ថលេខាខ្ចីជើងខ្សែបម្រើ Dele Alli ពីក្រុមមាន់ខ្នាយមាស Tottenham នៅពេលទីផ្សារដោះដូរកីឡាករត្រូវបិទបញ្ចប់ជាលើកទី២កាលពីថ្ងៃទី៣១ខែមករាកន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ត្រូវអង្គុយកៅអីបម្រុងអស់ជាច្រើនប្រកួតបំផុតក្រោមការដឹកនាំ របស់គ្រូបង្វឹកលោក Jose Mourinhoនៅរដូវកាលនេះ ។ Alli ចូលលេងតែមួយប្រកួតប៉ុណ្ណោះសម្រាប់ដើមឆ្នាំ២០២១ ក្នុងការប្រកួតពានរង្វាន់ FA Cup កាលពីថ្ងៃទី ១០ ខែមករា។ មើលឃើញដូច្នេះទើបអតីតគ្រូបង្វឹក លោក Pochettino ដែលកំពុងដឹកនាំ PSG ចង់រួមការងារជាមួយកូនក្រុមរូបនេះឡើងវិញ។

យោងគេហទំព័រ Evening Standard បានចុះផ្សាយថា Tottenham បានសម្រេចមិនអនុញ្ញាតឱ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះផ្លាស់ទៅកាន់ក្រុមជើងឯកបារាំង ក្រោមហេតុផលមិនមានកីឡាករសំរាប់ជំនួសរូបគេកំលុងពាក់កណ្តាលរដូវកាលនេះតែម្តង។

ប្រភព: Sportsmole