លោក Mauricio Pochettino ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ PSG កាលពីថ្ងៃសៅរ៍សប្តាហ៏មុន ដោយចុះកិច្ចព្រមព្រៀងដឹកនាំក្លឹបនៅកីឡាដ្ឋាន Parc Des Princes រយៈពេល ១៨ ខែ ។

គួរកត់សម្គាល់ថា អតីតគ្រូបង្វឹក Southampton និង Tottenham សញ្ជាតិអាហ្សង់ទីនវ័យ៤៨ឆ្នាំរូបនេះប្រាក់បៀរវត្ស៧លានយូរ៉ូក្នុង១រដូវកាល។

ខាងក្រោមនេះគឺជាកំពូលគ្រូបង្វឹកទាំង១០ដែលមានប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់បំផុតៈ
១-Hansi Flick
អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់វ័យ៥៥ឆ្នាំរបស់ក្រុម Bayern Munich រូបនេះមានប្រាក់ឈ្នួលប្រចាំឆ្នាំ៨លានយូរ៉ូ។គ្រូបង្វឹកវ័យបានបង្ហាញស្នាដៃយ៉ាងល្អក្រោយត្រូវបានតែងតាំងបង្វឹកក្រុមឈុតធំជំនួសលោក Niko Kovac ដោយបានដឹកនាំក្លឹបឈ្នះពាន៣ក្នុងមួយរដូវកាលនោះគឺពានក្របខណ្ឌ Champion League , Bundesliga និង DFB-Pokal។

២.Carlo Ancelloti
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦១ឆ្នាំរូបនេះក៏ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ៨លានយូរ៉ូស្មើនិងគ្រូបង្វឹក Bayern Munic មិនត្រឹមតែចង់ដឹកនាំក្លឹបអោយទទួលបានលទ្ធផលល្អប៉ុណ្ណោះទេ ។ប៉ុន្តែតែមានមហិច្ឆតាចង់ដឹកនាំក្រុមអោយក្លាយជាក្លឹបល្អបំផុតមួយនៅអឺរ៉ុបក្រោយមកដល់កីឡាដ្ឋាន Goodision Park។

៣.Jurgen Klopp
គ្រូបង្វឹកហង្សក្រហមLiverpoolរូបនេះបានជួយក្រុមលើកពានPremier League ជាលើកដំបូងក្នុងប្រវត្តសាស្រ្ត កាលពីរដូវកាលមុនទទួលបានប្រាក់បៀរវត្សប្រចាំឆ្នាំ១០.៥លានយូរ៉ូក្នុង១ឆ្នាំផងដែរ។

៤.Antonio Conte
គ្រូបង្វឹកក្រុមInter Milan ក្រោយពីខកខានជួយក្រុមលើកពានEuropa League កាលពីរដូវកាលចាស់ បច្ចុប្បន្ន កំពុងតែដឹកនាំក្រុមInter Milan ប្រកួតប្រជែងជាមួយក្រុមAC.Milan សម្រាប់ពានលីកកំពូលអ៊ីតាលីនៅរដូវកាល នេះបន្តទៀត។

៥.Zinedine Zidane
អ្នកចាត់ការទូទៅសញ្ជាតិបារាំងដែលមានស្នាដៃជួយក្រុមReal Madrid លើកពានទ្វីបអឺរ៉ុប៣សម័យកាលជាប់ គ្នានេះមានប្រាក់ឈ្នួលប្រចាំឆ្នាំ១២លានយូរ៉ូផងដែរ។

៦.Fabio Cannavaro
អតីតប្រធានក្រុមនិងជាខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលីដែលធ្លាប់ឈ្នះWorld Cup ២០០៦រូបនេះ បច្ចុប្បន្ន ជាគ្រូបង្វឹកក្រុម Guangzhou Evergrande នៅលីកកំពូលប្រទេសចិនដែលមានប្រាក់ឈ្នួលពលកម្មប្រចាំឆ្នាំ១២លានយូរ៉ូផងដែរ។

៧.Rafael Benitez
គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះបច្ចុប្បន្នទទួលបានប្រាក់ឈ្នួលច្រើនគួរសមដល់ទៅ១៣.៥លានយូរ៉ូ នៅពេល ដែលរូបលោកសម្រេចចែកផ្លូវគ្នាជាមួយក្លឹបសារិកាព្រៃNewcastleហើយមកដឹកនាំក្លឹបDalian នៅលីកកំពូលចិន។

៨.Diego Simeone
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះមានប្រាក់ពលកម្មប្រចាំឆ្នាំ១៥លានយូរ៉ូបច្ចុប្បន្នកំពុងដឹកនាំក្លឹបAt.Madrid ឈរនៅទីកំពូលតារាង ក្របខណ្ឌ La Liga និងសម្លឹងឃើញឪកាសលើកពានជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ២០១៤និងទើបតែបង្កើត កំនត់ត្រាដឹកនាំក្លឹបលើកទី៥០០កាលពីសប្តាហ៏មុន។

៩.Jose Mourinho
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះឈរក្នុងតំណែងលេខ២ក្នុងនាមគ្រូបង្វឹកដែលមានប្រាក់បៀវត្សខ្ពស់ បំផុតគឺមានចំនួន១៧.៥លានយូរ៉ូ។

១០.Pep Guardiola
គ្រូបង្វឹកសញ្ជាតិអេស្បាញឈរនៅលំដាប់កំពូលក្នុងនាមអ្នកចាត់ការទូទៅដែលមានប្រាក់ចំណូលខ្ពស់បំផុត ។ អតីតគ្រូបង្វឹក Barcelona,Bayern Munich បច្ចុប្បន្នកំពុងដឹកនាំ Man.City រូបនេះរកបានប្រាក់ពលកម្ម នឿយ ហត់ប្រមាណ ២៣លានយូរ៉ូក្នុង១រដូវកាលឯណោះ។

ប្រភព៖ Sportbible