គ្រូបង្វឹក Antonio Conte ត្រៀមចាកចេញពី Tottenham Hotspur បន្ទាប់ពីពួកគេបានរងបរាជ័យដ៏គួរអោយភ្ញាក់ផ្អើលក្នុងលទ្ធផល ១ទល់និង០ជាមួយម្ចាស់ផ្ទះ Burnley ។បួនថ្ងៃបន្ទាប់ពីការផ្តួលក្រុមកំពូលតារាង Man. City នៅកីឡដ្ឋាន Etihad ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បានបរាជ័យជាមួយក្រុមដែលកំពុងរងការគំរាម កំហែងត្រូវកាត់ចោលទៅវិញ។

គិតត្រឹមសប្តាហ៏ទី២៤បើទោះបីជា Spurs នៅមានគម្លាតត្រឹមតែ ៧ ពិន្ទុពីក្រុមកំពូលតារាងទាំង ៤ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលីយល់ឃើញថាក្លឹបនៅមិនទាន់មានភាពប្រសើរឡើង ជាមួយ សមត្ថភាពគ្រប់គ្រាន់សម្រាប់ចូលរួមការការប្រកួត Champions Leagueនៅរដូវកាលក្រោយនោះទេ។ ដកស្រង់ដោយ BBC Sport អតីតគ្រូបង្វឹក Juventus,Chelsea និង Inter Milan បានបញ្ជាក់ដូច្នេះថាៈក្នុង ៥ ប្រកួតចុងក្រោយយើងចាញ់ ៥ ។ នេះជាការពិត មិនមែនជាការសម្តែងទេ។ វាពិតជាស្ថានភាពមួយដ៏លំបាក។ ក្នុងការព្យាយាមធ្វើឱ្យស្ថានការណ៍ប្រសើរឡើង ប៉ុន្តែប្រហែលជាក្នុងពេលនេះ ខ្ញុំមិនដឹងទេ។ វាពិតជាខកចិត្តខ្លាំងណាស់ ព្រោះយើងមិនបានទទួលលទ្ធផលផ្លែផ្កាទេ ។

ខ្ញុំប្រឹងប្រែងធ្វើការច្រើន និងព្យាយាមបង្វឹកកីឡាករឱ្យបានល្អបំផុត។ ក្នុង ៥ ប្រកួតចុងក្រោយ យើងកំពុងលេងដូចជាក្រុមក្នុងតំបនកាត់ចោល ។ វាពិតជារឿងដែលពិបាកបំផុតនិងជាលើកទីមួយក្នុងជីវិតរបស់ខ្ញុំ។ ពេលដល់រឿងនេះខ្ញុំមិនអាចសម្រាកស្រួលរឺបិទភ្នែកបានឡើយ ខ្ញុំមិនចូលចិត្តជួបបរាជ័យក្នុងការប្រកួតទេហើយខ្ញុំក៏មិនអាចទទួលយកបានដែរ។ ចាប់តាំងពីការមកដល់របស់គាត់ក្នុងខែវិច្ឆិកាលោក Conte បានឈ្នះ ១១ ប្រកួតក្នុងចំណោមគ្រប់ក្របខណ្ឌប្រកួតសរុប ២១ លើកដែលក្នុងនោះបរាជ័យ ៧ដង។

ប្រភព៖ Sportsmole