Harry Kane ចង់បានការធានាថាគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte មានបំណង គាំទ្រក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាករដែលនិងបើកដំណើរការនៅបញ្ចប់រដូវកាល២០២១-២០២២ ។គួររំលឹកថាកាលពីដើមសប្តាហ៍នេះ និងបន្ទាប់ពី Spurs បានរងបរាជ័យជាលើកទីបីជាប់ៗគ្នានៅ Premier League លោក Conte បានទទួលស្គាល់និងយល់ឃើញថាជម្រើស១១នាក់ ដំបូងរបស់ Spurs មានការចុះខ្សោយ ក្រោយខកខាននាំយកកីឡាករមករួមក្រុមក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការកាលពីខែមករាកន្លងទៅ។

ដូចគ្នានេះផងដែរ Kane បច្ចុប្បន្នក៏កំពុងបន្តសញ្ជឹងគិតអំពីអនាគតរបស់ខ្លួនក្រោយពីខកខានចាកចេញកាលពីឆ្នាំមុន។ គេហទំព័រ The Sun បានចុះផ្សាយផងដែរថាៈប្រធានក្រុមជម្រើសជាតិអង់គ្លេសនឹងមិនពិចារណាលើការបន្តកិច្ចសន្យារយៈពេលយូរជាមួយ Tottenham នោះទេ ដ៏រាបណារូបគេមើលឃើញពីការរីកចម្រើនទាក់ទងនឹងការចុះហត្ថលេខាសមាជិកថ្មីមករួមក្រុមជាមុនសិន ។

កីឡាករវ័យ ២៨ឆ្នាំមានបានបង្ហាញការពេញចិត្តជាមួយអាជីពជាមូយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងក្រោយការមកដល់របស់គ្រូបង្វឹក សញ្ជាតិអ៊ីតាលីលោក Conte នៅក្នុងខែវិច្ឆិកា។ទោះយ៉ាងណាឪកាសនៃការបានកៅអីទៅលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយគឺជាគោលបំណងដ៏ចាំបាច់សម្រាប់​ Kane ជានិច្ច។

ប្រភព៖ Sportsmole