កីឡាករ Eden Hazard បានវិលត្រលប់មកហ្វឹកហាត់កាលពីថ្ងៃសុក្ររួមជាមួយមិត្តរួមក្រោយរងរបួស ដែលជាសញ្ញាបញ្ជាក់ថារូបគេ អាចនិងត្រូវបញ្ចូលទៅក្នុងក្រុមសម្រាប់ ការប្រកួតរបស់ ក្លឹប ជាមួយម្ចាស់ផ្ទះ Eibar នៅកីឡាដ្ឋាន Ipurua នាថ្ងៃអាទិត្យស្អែកនេះ។ គួររំលឹកថា Hazard រកបានគ្រាប់បាល់តែ ១ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២២ ប្រកួតអោយ Madrid ផ្ទុយទៅវិញក្រុមអធិរាជសបាន ឈ្នះពានរង្វាន់លីគដំបូងជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយក៏ដោយ។
ក្រុមការពារតំណែងជើងឯក La Lig បានបញ្ជាក់ជាផ្លូវការណ៏ផងដែរថាក្រុមមានកីឡាករពេញជើងទាំងអស់វិញហើយក្រោយពីអវត្តមានពួកគេ អស់រយៈពេលជាច្រើនខែ។

ក្រៅពី Hazard មានដូចជា Mariano Diaz, Luka Jovic និង Martin Odegaard ក៏បានវិលត្រឡប់ចូលមកកាន់ទីលានហ្វឹកហាត់វិញបន្ទាប់ពីរងរបួសកាលពីពេលថ្មីៗនេះ បន្ទាប់ពី Hazard បានបង្ហាញខ្លួនលើកចុងក្រោយក្នុងជំនួបជាមួយ Alaves កាលពីខែវិច្ឆិកាកន្លងទៅ។

ប្រភព៖ Football