Paul Pogba បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម( Instagram) របស់ខ្លួនដោយនិយាយពី ការប្តេជ្ញាចិត្តបន្តលេងអោយក្លឹបបិសាចក្រហម Man.Utd ជាបន្តទៀត ដើម្បីលុបចោលភាពមន្ទិលសង្ស័យកើតមានឡើង ក្រោយពីភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករវ័យ ២៧ ឆ្នាំគឺ Mino Raiola ទើបតែអះអាងថាពេលវេលារបស់ខ្សែបម្រើរូបនេះនៅទឹកដី Old Trafford ដល់ទីបញ្ចប់។ ស្របពេលបុរសវ័យ៥៣ឆ្នាំសញ្ជាតិអ៊ីតាលីរូបនេះបានជំរុញឱ្យម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល លក់កីឡាករបារាំងរូបនេះនៅខែមករាខាងមុខផងដែរនោះ ។

ទោះបីជាបង្ហាញខ្លួនក្នុងនាមកីឡាករបម្រុងពេលធ្លាក់ចេញពីក្របខណ្ឌ Champions League វគ្គចែកពូលជាមួយក្រុម RB Leipzig កាលពីរាត្រីថ្ងៃអង្គារ តែទីបំផុត Pogba បានជាប់ជម្រើស១១នាក់ដំបូង សម្រាប់ការប្រកួតជាមួយក្លឹបរួមទីក្រុង កាលពីយប់ថ្ងៃសៅរ៏ ខណៈពួកគេបានចែកគ្នាម្នាក់១ពិន្ទូកាលពីយប់ថ្ងៃសៅរ៏។

សមាជិកជ័យលាភី World Cup ២០១៨ មានទំនាក់ទំនងក្នុងការវិលត្រលប់ទៅកាន់អតីតក្លឹប Juventus និង Real Madrid អំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែ មករា ២០២១ ស្របពេលខ្សែបម្រើកណ្តាលរូបនេះនៅមានកិច្ចសន្យាជាមួយក្លឹប រហូតដល់ខែមិថុនាឆ្នាំ ២០២២។ មួយវិញទៀត ម្ចាស់ជើងឯកអង់គ្លេស ២០សម័យមិនមានចេតនាទម្លាក់តម្លៃខ្លួនកីឡាករឆ្នើម របស់ខ្លួនរូបនេះក្រោយការលើកឡើងរបស់ភ្នាក់ងាររបស់ Pogba នោះទេ។