ខ្សែប្រយុទ្ធ Raheem Sterling របស់ក្រុមមេឃខៀវ Man. City មានបំណងបំបែកកំណត់ត្រាមិនដែលស៊ុតបញ្ជូលទីក្រុមគូប្រជែង Man. United នៅពេលដែលពួកគេត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមមានមូលដ្ឋានរួមទីក្រុងនៅកីឡាដ្ឋាន Old Trafford នៅថ្ងៃសៅរ៍នេះ។

ប្រសិន Sterling ខកខានក្នុងការរកគ្រាប់បាល់ បញ្ចូលទី នាចុងសប្តាហ៍នេះ នោះរូបគេនិងបង្កើនកំនត់ត្រាដល់ទៅ ១៧ ប្រកួតដែលមិនអាចរកគ្រាប់បាល់បានពេលជួបជាមួយក្លឹប Man. United មិនថាតែនៅក្របខណ្ឌ Premier League ខណៈ ការជួបគ្នា៤ដងនៅពាន Carabao Cup ក៏រូបគេនៅមិនទាន់រកគ្រាប់បាល់បាន នៅឡើយទេ។

រដូវកាលនេះ Sterling រកបាន៨គ្រាប់និងបង្កើតឪកាស ៦ ដងគ្រប់ក្របខណ្ឌប្រកួត ។ ទោះបីមិនធ្លាប់រកគ្រាប់បាល់ស៊ុតបញ្ចូលទីទល់និងក្រុមគូប្រជែងមួយនេះ តែកីឡាករអន្តរជាតិអង់គ្លេសវ័យ ២៦ ឆ្នាំធ្លាប់បង្កើតឪកាស(Assist)អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីដល់ទៅ ២ ដង ខណៈ James Milner ជាកីឡាករអង់គ្លេសចុងក្រោយដែលស៊ុតបញ្ចូលទីក្រុម Man.Utd អោយ Man.City ឈ្នះក្នុងលទ្ធផល២ទល់និង១កាលពី ឆ្នាំ ២០១៣ កីឡាដ្ឋាន Old Trafford ។

ប្រភព៖ Sportsmole