Mohamed Salah បានក្លាយជាកីឡាករនាំមុខគេដែលរកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមហង្ស ក្រហម Liverpool នៅក្របខណ្ឌ Champions League បន្ទាប់ពីស៊ុតបញ្ចូលទីដោយប្រើរយៈពេលត្រឹមតែ៥វ៥វិនាទីក្នុងការប្រកួតក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះ Midtjylland របស់ដាណឺម៉ាក វគ្គបញ្ចប់ចែកពូលកាលពីថ្ងៃពុធ។ទោះបីជាទទួលបានលទ្ធផលស្មើគ្នា១ទល់និង១ ក្រុម Liverpool នៅតែឈរនៅ ចំណាត់ថ្នាក់ទី១ក្នុងពូលD ខណៈលេខ២គឺ Atlanta ក្រោយផ្តួល Ajax ១ទល់និង០។

មានន័យថាខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអេហ្សីប Salah រកគ្រាប់បាល់បានជាលើកទី ២២ ហើយសម្រាប់ Liverpool ដោយបានបំបែកកំនត់ត្រាវីរបុរស Steven Gerrard ដែលរកបាន ២១ គ្រាប់ក្នុងរយៈពេល១៧ឆ្នាំ នៅ Anfield
ហើយធ្លាប់ជួយ Liverpool ឈ្នះជើងឯក Champions League ក្នុងឆ្នាំ ២០០៥ លើក្រុម AC Milan ។

បញ្ចប់ការប្រកួតអ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បានកោតសរសើរកីឡាករវ័យ២៨ឆ្នាំ រូបនេះ ថាៈ Salah ជាកីឡាករមានបច្ចេកទេសយ៉ាងពិសេសបំផុត និង ត្រូវបន្តអភិវឌ្ឍសមត្ថភាពលេងរបស់ខ្លួន បន្ថែមទៀត។ យើងបានសម្រេចជោគជ័យធ្វើកិច្ចការច្រើនជាមួយគ្នាបំផុតចាប់តំាងពីមុនមកដល់ពេលនេះ។

ប្រភព៖ BBC