អ្នកចាត់ការទូទៅក្លឹបអ្នកមានបុណ្យ Barcelona លោក Ronald Koeman បានរិះគន់ប្រធានក្លឹបបណ្តោះអាសន្នលោក Carlos Tusquets បន្ទាប់ពីរូបលោកបាននិយាយថាក្លឹបគួរតែលក់ប្រធានក្រុម Lionel Messi នៅរដូវក្តៅនេះ។

Tusquets អតីតអ្នកចាំទីក្រុម Barcelona វ័យ៥៣ឆ្នាំរូបនេះបាននិយាយយ៉ាងដូច្នេះថាការលក់ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំគឺជាបំណងប្រាថ្នាដែលក្លឹបចង់ធ្វើដើម្បីបង្កើនប្រាកចំណូល ។ គួរបញ្ជាក់ថាម្ចាស់ពានបាល់មាស៦សម័យកិច្ចសន្យារបស់គេនិងត្រូវផុត នៅចុងបញ្ចប់នៃរដូវកាលនេះដូច្នេះ Messi អាចចាកចេញពីកីឡាដ្ឋាន Camp Nou ទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួន ។

ផ្ទុយទៅវិញគ្រូបង្វឹកសញ្ជាតិហូឡង់លោក Koeman បានឆ្លើយតបនិងរិះគន់ការលើកឡើងរបស់លោក Tusquets ថាៈ ខ្ញុំមិនខ្វល់ពីអ្វីដែលបាននិយាយនៅខាងក្រៅក្លឹបនោះទេ។ ទោះយ៉ាងណាមតិយោបល់ពីខាងក្នុងក្លឹបមិនជួយយើងឱ្យមានភាពស្ងប់ស្ងាត់ដែលយើងត្រូវការដើម្បីបំពេញការងាររបស់យើងដែរ ។ យើងមិនអាចគ្រប់គ្រងអ្វីដែលបាននិយាយនៅខាងក្រៅប៉ុន្តែការនិយាយនៅក្នុងក្លឹបនេះ វាជារឿងខុសគ្នា។មិនមាននរណាហ៊ានសម្រេចពីអនាគតរបស់គាត់ក្រៅពី Messi ខ្លួនឯងទេ។ Barcelona ធ្លាប់បាននិយាយថា ក្លឹបនិងមិនលក់កីឡាករដែលមានកំណត់ត្រារកគ្រាប់បាល់បានច្រើនបំផុតរបស់ ក្លឹបចាកចេញពីក្រុមក្នុងតម្លៃតិចជាង ៧០០ លានអឺរ៉ូ ស្មើនិង(៦២៤ លានផោន) នោះទេ។

ប្រភព៖ BBC