ការពិតនៅពីក្រោយគោលបំណងលេងរួមក្រុមសាជាថ្មីរបស់ Neymar ជាមួយនិង Lionel Messi ត្រូវបានបែកធ្លាយហើយ។ យោងគេហទំព័រ Goal បានចុះផ្សាយថាកំពូលខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុត របស់ពិភពលោកវ័យ២៨ឆ្នាំ Neymar គឺរូបគេចង់បានអតីតមិត្តរួមក្រុមបច្ចុប្បន្នជាប្រធានក្រុមអ្នកមានបុណ្យ Barcelona រូបនេះផ្លាស់មកលេងនៅទឹកដី Paris Saint- Germain ទៅវិញទេ ។

ក្នុងនោះដែរកីឡាករខ្សែបម្រើអន្តរ អាហ្សង់ទីន Leandro Paredes បានចូលរួមធ្វើការបន្ទរពាក្យពេចន៏ខាងលើតាមការអំពាវនាវរបស់ Neymar ឲ្យប្រធានក្រុមជម្រើសជាតិវ័យ៣៣ឆ្នាំរបស់ខ្លួនរូបនេះផ្លាស់មកកាន់ទឹកដី Parc des Princes ដើម្បីលេងរួមក្រុមជាមួយរូបគេផងដែរ ។គួរកត់សម្គាល់ថាអនាគតរបស់ម្ចាស់ពានរង្វាន់បាល់មាស ( Ballon D’or )ប្រាំមួយរដូវកាលជាមួយក្រុម Barcelona នៅតែមានភាពស្រេពិចស្រពិល បន្ទាប់ពីរូបគេប្រកាសចង់ចាកចេញពីទឺកដី Camp Nou កាលពីដើមរដូលកាលនេះដើម្បីស្វែងរកក្លឹបដែលរឹងមាំគោលបំណងពង្រឹងអាជីពរបស់ខ្លួនបន្តទៀត។

មិនត្រឹមតែ PSG នោះទេក្រុម Man.City ក៏តែមានបំណងចង់បាន Messi មករួមក្រុមនៅខែមករា ខាងមុខនេះ ក្រោយពីខកខាននំាយករូបគេកាលពីដើមរដូវកាលខណៈ Barcelona នៅមិនទាន់ចរចារ បន្តកិច្ចសន្យាថ្មីលើកិច្ចព្រមព្រៀងចាស់ដែលត្រូវបញ្ចប់នៅនៅរដូវក្តៅឆ្នាំ ២០២១ខាងមុខ។

ប្រភព៖ Goal