ជាថ្មីម្តងទៀត Neymar បានបង្ហើបពីគោលបំណងថារូបគេចង់វិលត្រលប់មក Barcelona ដើម្បីលេង ជាមួយអតីតមិត្តរួមក្រុម Lionel Messi នៅរដូវកាលក្រោយ។បន្ទាប់ពីបង្ហាញទម្រង់លេងបានល្អដោយស៊ុតបញ្ចូលទី២គ្រាប់ជួយអោយ PSG ផ្តួល Man.Utd នៅក្របខណ្ឌ Champions League កាលពីថ្ងៃព្រហស្បត្ត៏។ ខ្សែប្រយុទ្ធឆ្នើមវ័យ២៨ឆ្នាំ បានប្រាប់គេហទំព័រ ESPN ក្រោយបញ្ចប់ការប្រកួតនៅទឹកដី Old Trafford ថា: អ្វីដែលខ្ញុំចង់បានបំផុតគឺរីករាយក្នុងការលេងរួមក្រុមជាមួយ Messi ម្តងទៀត ។គាត់អាចលេងជំនួសតួនាទីរបស់ខ្ញុំ តែនោះមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ យើងទាំងអស់ក្នានិងរង់ចាំការពិតឆ្នាំក្រោយនិងមានរឿងអ្វីកើតឡើង ។

គួររំលឹកឡើងវិញថា កីឡាករតម្លៃខ្លួនថ្លៃបំផុតសញ្ជាតិប្រេស៊ីល Neymar និង ម្ចាស់ពានបាល់មាស៦សម័យសញ្ជាតិអាហ្សង់ទីន Messi រួមគ្នាព្រមទាំងខ្សែប្រយុទ្ធ Luis Saurez ធ្លាប់លេងរួមគ្នាដល់ទៅ ៤ រដូវកាលនៅទឹកដី Camp Nou។ កំលុងឆ្នាំ ២០១៣ ដល់ ២០១៧ ខ្សែប្រយុទ្ធជួរមុខទាំងបីរូប បានលេងយ៉ាងស៊ីសង្វាក់គ្នាដោយជួយក្រុមលើកពាន La Liga ២ ដងនិង Champions League មួយដង ព្រមទាំងពាន Copa del Rey ៣ដង។

ទីបំផុត Neymar បានចាកចេញទៅ PSG ក្នុងឆ្នាំ ២០១៧ ជាមួយម្លៃផ្ទេរកំនត់ត្រាថ្លៃបំផុតក្នុងពិភពលោកគឺ ២២២ លានយូរ៉ូ រី៝៝៝ឯ Saurez បានចាកចេញពី Barcelona ទៅកាន់ក្លឹបគូប្រជែងគឺ At.Madrid កាលពីដើមរដូវកាលនេះ។

ប្រភព៖ Goal