ខ្សែបម្រើ Paul Pogba និងមិនបន្តកិច្ចសន្យាថ្មីហើយត្រៀមចាកចេញពីកីឡាដ្ឋាន Old Trafford ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំ ២០២២ខាងមុខយោងគេហទំព័ររ The Athletic បានចុះផ្សាយ។ ក្នុងនោះដែរ Juventus ជាអតីតក្លឹបរបស់សមាជិកជ័យលាភី World Cup ២០១៨ និង ក្រុមអធិរាជស Real Madrid ទាំងពីនេះដែលបានសម្តែងការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកកីឡាករអន្តរជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះទៅរួមក្រុមរបស់ពួកគេទាំងពីររៀងខ្លួន ស្របពេលក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យធ្លាប់លើកឡើងថានិងមិនលក់រូបគេក្នុងតម្លៃទាបនោះទេ។

ផ្ទុយទៅវិញ Pogba និងអាចសម្រេចចិត្តជ្រើសរើសការផ្លាស់ទៅលេងនៅក្លឹបធំៗផ្សេងទៀត មុនការផ្ទេរចេញដោយគ្មានតម្លៃខ្លួនប្រសិនជា Man.Utd ព្រមព្រៀងលើតម្លៃដែលខ្លួនចង់បាន ។

ចាប់ផ្តើមបង្ហាញខ្លួនជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Solskjaer ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អតីតកីឡាករយុវជនថ្នាលក្លឹប Le Havre ទើបតែស៊ុតបាល់បញ្ចូលទីបាន ១ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប ១១ លើកនៅរដូវកាលនេះ។

ប្រភព៖ Sportsmole