វីរបុរសបាល់ទាត់ទាត់ប្រេស៊ីលនិងក្លឹប Barcelona លោក Rivaldo បានអះអាងថា Barcelona ដាច់ខាតត្រូវតែធ្វើយ៉ាងណាឈ្នះពានក្របខណ្ឌទ្វីបអឺរ៉ុប Champions League ឬលីកកំពូលអេស្បាញ La Liga នៅរដូវកាលនេះអោយខាងតែបានដើម្បីបន្ទន់ចិត្តកំពូលខ្សែប្រយុទ្ធ Lionel Messi ឱ្យបន្តនៅជាមួយក្លឹបតទៅទៀត ។ Messi ធ្លាប់បានព្យាយាមចាកចេញពីក្លឹបយក្សកាតាឡាន់កាលពីដើមរដូវកាលនេះ ខណៈក្លឹប Man.City ជាគោលដៅក្នុងការផ្ទេរក្រោយពីកីឡាករវ័យ៣៣ឆ្នាំរូបនេះមិនសប្បាយចិត្តនិងរឿងមួយចំនួនជាពិសេសក្លឹប Barcelona ខកខានលើកពានធំៗពីរខាងលើ ខណៈកិច្ចសន្យារបស់ប្រធានក្រុម Barcelona រូបនេះនិងអស់សុពលភាពនៅខែមិថុនាឆ្នាំក្រោយ។

Rivaldo សមាជិកជ័យលាភី World Cup ២០០២ ធ្លាប់លេងអោយ Barcelona ចន្លោះឆ្នាំ ១៩៩៧ និង ២០០២ បានប្រាប់ Betfair ថា: តាមគំនិតរបស់ខ្ញុំមានតែការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ឬ La Liga នៅរដូវកាលនេះជាមួយនិងការបង្ហញទម្រង់លេងល្អបំផុតឡើងវិញប៉ុណ្ណោះ អាចបញ្ចុះបញ្ចូល Messi បន្តស្នាក់នៅជាមួយក្លឹប ។ ប៉ុន្តែខ្ញុំបារម្មណ៏វាអាចជារដូវកាលចុងក្រោយរបស់គាត់នៅ Camp Nou ។

គួរកត់សម្គាល់ថាកាលពីពេលថ្មីៗនេះម្ចាស់ពាមបាល់មាស៦សម័យកាលពីពេល ថ្មីៗនេះបានលើកឡើងថាខ្លួន នៅតែមិនសប្បាយចិត្តនឹងជីវិតជាមួយក្លឹប Barcelona ស្របពេលរដូវកាលថ្មីនេះ Messi រកបានគ្រាប់បាល់ទើបតែ ៦ គ្រាប់និងបង្កើតឪកាសស៊ុតបញ្ចូលទី បាន៤ ដងក្នុងការបង្ហាញខ្លួនចំនួន ១០ លើក។

ប្រភព៖ Sportsmole