គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានបង្ហើបប្រាប់ថាកីឡាករ Jordan Henderson បានរងរបួសកំលុងពេលអង់គ្លេសប្រកួតចាញ់ក្រុមជម្រើសជាតិបែលហ្សិកក្នុងការប្រកួតពានរង្វាន់ Nation League កាលពីថ្ងៃអាទិត្យ។ដូច្នេះ ក្រុមការពារតំណែងជើងឯក Liverpool កាន់តែជួបស្ថានភាព កីឡាកររបួសកាន់តែអាក្រក់ទៅ ៗ ។

ប្រធានក្រុមរូបនេះត្រូវបានប្តូរជំនួសដោយខ្សែបម្រើ Harry Winks របស់ក្រុមមាន់ខ្នាយមាស Tottenham ខណៈ តោកំណាចអង់គ្លេសបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Nations League ក្រោយបរាជ័យនៅទឹកដី Den Dreef ។នៅក្នុងសន្និសីទកាសែតក្រោយការប្រកួតលោក Southgate បានបញ្ជាក់ថា Henderson មិនបាន ចូលលេងក្នុងតង់ទី ២ ដោយសារបញ្ហាសុខភាពប៉ុន្តែរូបលោកមិនបានអះអាង ច្បាស់ពីស្ថានភាពរបួសនោះ ធ្ងន់ធ្ងរប៉ុណ្ណាទេ។

គួរបញ្ជាក់ថាក្រុមលោក Jurgen Klopp បានជួបប្រទះបញ្ហារបួសកីឡាករដល់ទៅ៥រូបរូចទៅហើយមានដូចជា Joe Gomez ,Andy Robertson, Trend Alexander-Arnold និង Virjil Van Dijk សុទ្ធតែកំពុងព្យាបាលរបួស។

ប្រភព៖ goal