អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានបញ្ជាក់ថាខ្សែបម្រើសញ្ចាតិអង់គ្លេស Jordan Henderson នឹងអវត្តមានប្រមាណ ៣ សប្តាហ៍ដោយសារបញ្ហារបួសសរសៃពួរ។

ខ្សែបម្រើរូបនេះត្រូវបានប្តូរចេញមុនបញ្ចប់ការប្រកួត ១០ នាទីចុងក្រោយពេល Liverpool ចាញ់ម្ចាស់ផ្ទះ At.Madrid ១ទល់និង០ ក្នុងការប្រកួតជើងទី ១ នៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ Champions League របស់ពួកគេកាលពីថ្ងៃអង្គារ។

Henderson ដែលបានបង្ហាញខ្លួនចំនួន ៣៤ លើកគ្រប់ក្របខណ្ឌ ទាំងអស់នៅរដូវកាលនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃសុក្រនេះដើម្បីធ្វើការស្កែនលើបញ្ហារបួសសរសៃពួររបស់ខ្លួន។

ប្រភព៖ Goal