លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បានបញ្ជាក់ប្រាប់ថាៈ ប្រធានក្រុម ហង្សក្រហម Liverpool កីឡាករ Jordan Henderson និងត្រូវអវត្តមានមិនអាចចូលលេង ខណៈការប្រកួតនៅ សល់ចំនួន ៤ ដងទៀតនិងបញ្ចប់រដូវកាល ២០១៩-២០២០ដោយសារ របួសជង្គង់។ Henderson រងរបួសនៅពេលរូបគេរកគ្រាប់បាល់ជ័យជម្នះក្នុងលទ្ធផល ៣-១ ទល់នឹង Brighton មុនពេលរងរបួសនិងត្រូវប្តូរចេញកាលពីថ្ងៃពុធ។

អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់លោក Klopp បានបញ្ជាក់បន្ថែមថាៈ របួសរបស់ខ្សែបម្រើអង់គ្លេសរូបនេះ នឹងមិនត្រូវការការវះកាត់ទេ តែរូបគេអាចនិងអាចវិលត្រលប់មកជួយក្រុមវិញយឺត ពេលពោល គឺ ក្រោយរដូវកាលថ្មី ២០២០-២០២១ ចាប់ផ្តើមបន្តិច។

Henderson មានវ័យ ៣០ ឆ្នាំដែលជាកំលាំងមួយដ៏សំខាន់ជួយក្រុមឈ្នះពាន Premier League នៅរដូវកាលនេះក្រោយរងចាំអស់រយៈពេល៣០ឆ្នាំ។ បង្ហាញខ្លួនចំនួន ៣០ លើកសម្រាប់ក្រុមហង្សក្រហមនៅរដូវកាលទោះកំពុងប្រឈមបញ្ហា របួសក៏នៅតែមិនអាចបញ្ឈប់ការលើកពានរបស់ Henderson បានទេ ស្របពេលក្រុមម្ចាស់ជើងឯក Livertpool ត្រូវធ្វើការប្រកួតទល់នឹងតោខៀវ Chelsea នៅថ្ងៃទី ២២ ខែកក្កដាក្នុងទឹកដីខ្លួនឯងជាលើកចុងក្រោយផងដែរ។

ប្រភព៖ BBC