ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Jordan Henderson លើកឡើងថាការប្រឈមជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៏ Euro ២០២០ វគ្គ១៦ក្រុមចុងក្រោយនឹងក្លាយជាការប្រកួតដ៏ពិសេសនិងជក់ចិត្តបំផុតមួយ។

អង់គ្លេសធ្វើជាម្ចាស់ផ្ទះម្ចាស់ទទួលម្ចាស់ជើងឯកទ្វីបអឺរ៉ុប ៣ សម័យកាលនៅចំពោះមុខអ្នកទស្សនាប្រមាណ ៤ ម៉ឺននាក់នៅឯកីឡាដ្ឋាន Wembley នៅថ្ងៃអង្គារទី២៩មិថុនា២០២១ខាងមុខនេះ។ទោះយ៉ាងណាជំនួបដ៏ជូរចត់បំផុតគឺ ពួកគេបានបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអឺរ៉ូឆ្នាំ ៩៦ ខណៈអាឡឺម៉ង់បានឈ្នះពួកគេដោយ បាល់ប៉េណាល់ទី ខណៈអង់គ្លេសគឺជាម្ចាស់ផ្ទះនាពេលនោះ។

កាពីតែនក្រុមហង្សក្រហម Liverpool លើកឡើងថាៈវានឹងក្លាយជាការប្រកួតប្រជែងដ៏លំបាកមួយ។ យើងត្រូវតែផ្តោតការយកចិត្តទុកដាក់លើការប្រកួតនេះបំផុតនិងគ្មានការសោកស្តាយជាមួយលទ្ធផលរំពឺងទុក។ វាជាការប្រកួតដ៏ពិសេសសម្រាប់កីឡាករនិងអ្នកគាំទ្រ។

ប្រភព៖ BBC