អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បានបង្ហាញពីទស្សនយល់ឃើញនិងផ្តល់ជាដំបូន្មានសម្រាប់ក្រុមជម្រើសជាតិ អ៊ីតាលីក្នុងន័យរកឃើញចំណុចខ្សោយរបស់អង់គ្លេសពេលប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Euro ឆ្នាំ ២០២០នៅវេលាម៉ោង២រំលងអធ្រាតស្អែកនេះ ។អ៊ីតាលីក្រុមដែលមានប្រវត្តិមិនទាន់ចាញ់ក្នុងព្រឹត្តការណ៏ដ៏ធំប្រចាំទ្វីបអឺរ៉ុបដែលបានចាប់ផ្តើមរយៈពេល១ខែពេញនេះ ត្រៀមបង្ហាញសមត្ថភាព ប្រកបដោយភាពជឿជាក់។

ការពិតអ៊ីតាលីបានបង្ហាញសមត្ថភាពធ្វើការប្រកួតយ៉ាង ស្វិតស្វាញទម្រាំឈាន ដល់វគ្គផ្តាច់ព្រ័ត្រដោយបានយកឈ្នះបែលហ្ស៊ិកនិងអេស្បាញខណៈអង់គ្លេសផ្តួលអាល្លឺម៉ង់និងចុងក្រោយបំផុតគឺដាណឺម៉ាក។

អតីតគ្រូបង្វឹក Inter Milan លោក Conte បានលើកពីចំនុចខ្សោយរបស់អង់គ្លេសថាៈ Declan Rice និង Kalvin Phillips បំពេញតួនាទីមិនបានល្អដូចជា Harry Maguire និង John Stones ទេក្រុមអង់គ្លេសគឺនៅមានចំនុចមួយនេះ ដែលមានចន្លោះពីបម្រើ-បម្រើការពារពោលគឺការលេងឆ្លងកាត់គ្នាទៅវិញទៅមករបស់អង់គ្លេសមិនបានស៊ីសង្វាក់និងរ៉ឹងម៉ាំល្អ អាចនិងធ្វើអោយមានចន្លោះប្រហោងដែលនិងហុច ឪកាសអោយខ្សែបម្រើអ៊ីតាលីបង្កើនការវាយ សម្រុកនិងបង្កព្យុះ ភ្លៀងនៅតំបន់ប្រយុទ្ធជួរមុខលើអង់គ្លេសបានជាក់ជាមិនខាន ។

ប្រភព៖ Metro