សមាគមបាល់ទាត់អង់គ្លេស FA ត្រូវបានសហព័ន្ធបាល់ទាត់ពិន័យជាប្រាក់ចំនួន ៣០,០០០ អឺរ៉ូស្មើនិ (២៦,៦០០ ផោន) ចំពោះឧប្បត្តិហេតុចំនួន ៣ ក្នុងកំឡុងពេលប្រកួតឈ្នះវគ្គកណ្តាលផ្តាច់ព្រ័ត្រអឺរ៉ូ ២០២០ ពេលអង់គ្លេសផ្តួលដាណឺម៉ាកក្នុងលទ្ធផលម៉ោងបន្ថែម២ទល់និង១។ក្នុងនោះចំនុចសំខាន់បំផុតមួយដែលទទួលបានការចាប់អារម្មណ៏គឺការប្រកួតពន្លឺឡេស័រចុចលើផ្ទៃមុខរបស់អ្នកចាំទី Kasper Schmeichel ។

រូបភាពតាមកញ្ចក់ទូរទស្សន៍បានបង្ហាញឃើញយ៉ាងច្បាស់ដោយភ្លើងខៀវនៅលើមុខអ្នកចាំទី Schmeichel នៅពេលដែល កីឡាករក្រុម Leicester City រូបនេះត្រៀមសង្គ្រោះបាល់ពីការស៊ុតរបស់ Harry Kane ក្រោយពីអាជ្ញាកណ្តាល បានដាក់ ពិន័យក្រោយការដួលរបស់ Raheem Sterling នៅម៉ោងបន្ថែម។

គួរបញ្ជក់ថាមន្ត្រីសហព័ន្ធ បាល់ទាត់អង់គ្លេសនិង UEFA បានព្យាយាមស្វែងរកប្រភពអ្នកដែលបានប្រើប្រាស់ពន្លឺរំខានមួយនេះកំលុងពេលពាក់កណ្តាលពេលវេលានៃម៉ោងបន្ថែមលើកដំបូងប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ ការផាកពិន័យផ្សេងទៀតរបស់ UEFA លើFA គឺ២ចំនុចទៀតរួមមានការរំខានក្នុងកំឡុងពេលគោរពភ្លេងជាតិនិងការប្រើប្រាស់កាំជ្រួចរបស់អ្នកគាំទ្រដែលបានប្រើប្រាស់នៅកន្លែងអង្គុយទស្សនាផងដែរ។

ប្រភព៖ BBC