ក្រុមបាល់ទាត់ជម្រើសជាតិវែល នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិដាណឺម៉ាក នៅម៉ោង១១យប់នេះ សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Euro 2020 ។ មុនការប្រកួតនេះចាប់ផ្ដើម ខ្សែប្រយុទ្ធ និងប្រធានក្រុម Gareth Bale របស់ជម្រើសជាតិវែល បាននិយាយថាតាំងពីដើមមកទៅហើយដែលគ្រប់គ្នាមិនបានមើលឃើញពីជម្រើសជាតិវែលនោះទេ។ តាំងពីវគ្គ១៦ក្រុម គេតែងតែគិតថាវែលជាក្រុមស្រួលឈ្នះជាងគេ និងធ្លាក់ត្រឹមវគ្គនេះ ប៉ុន្តែចុងក្រោយក្រុមដែលគេមើលងាយនេះបានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ។

ដោយឡែកនៅយប់នេះ ប្រកួតជាមួយក្រុមដាណឺម៉ាកគ្រប់គ្នានឹងគាំទ្រដល់ក្រុមនេះទៀត។ ខណៈដែលក្រុមវែលវិញ បានចាត់ទុកវាជារឿងធម្មតាទៅហើយ ដែលគ្រប់គ្នាបានមើលរំលងសមត្ថភាពរបស់ពួកគេនោះ៕

ប្រភព៖ Skysports