ខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Mohamed Salah អាចនឹងខកខានចូលរួមការប្រកួតអោយក្រុម សរុបរហូតដល់ទៅ ៣ ខែសម្រាប់រដូវកាល២០២១-២០២២ ដោយសារកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ។
មានន័យថាទី១ព្រឹត្តការណ៏ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូនៅឆ្នាំក្រោយគឺតម្រូវឱ្យយកកីឡាករដែលមានអាយុលើសពី២៣ឆ្នាំឡើងទៅ។ទី២គឺព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទ្វីបអាហ្រ្វិក African Nation League នៅឆ្នាំ២០២១ដែលត្រៀមធ្វើឡើងតាមកាលបរិច្ឆេទចន្លោះខែមករានិងកុម្ភៈ ត្រូវបានផ្លាស់ប្តូរទៅដើមឆ្នាំ ២០២២ វិញដោយសារការរីករាលដាលនៃមេរោគកូវីត-១៩នៅទូទាំងពិភពលោកនាពេលកន្លងមក ។

រដូវកាលថ្មីនេះខ្សែប្រយុទ្ធអន្តរជាតិអេហ្សីប Salah បានបង្ហាញទម្រង់លេងនៅតែល្អនិងដោយរកបាន ៩ គ្រាប់និងបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១គ្រាប់ សម្រាប់ក្រុមការពារជើងឯក Premier League។

ប្រភពពីគេហទំព័រ Daily Mail បានចុះផ្សាយថាៈ Liverpool ក៏និងត្រូវប្រឈមអវត្តមាន កីឡាករ Sadio Mane និង Naby Keita ប្រសិនបើពួកគេត្រូវតែបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល និង ហ្គីណេក្នុងការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិកដូចការគ្រោងទុកនោះ ។ទោះយ៉ាងណា Liverpool នៅមានខ្សែប្រយុទ្ធចំណូលថ្មី Diego Jota ដែលទើបតែបង្ហាញទម្រង់លេងល្អក្រោយរកបាន៣គ្រាប់ក្នុងជំនួបផ្តួល Atlanta នៅក្របខណ្ឌ Champions League។

ប្រភព៖ Sportsmole