Man. City នឹងត្រូវអវត្តមានខ្សែប្រយុទ្ធឆ្នើម Sergio Aguero សម្រាប់ព្រឹត្តការណ៏ប្រកួតក្របខណ្ឌ Champions League ជាមួយក្រុមម្ចាស់ផ្ទះ Marseille នៅថ្ងៃអង្គារនេះ ស្របពេលកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ស៊ុតបញ្ចូលទីបានច្រើនបំផុតសម្រាប់ក្រុមមេឃខៀវរូបនេះ និងត្រូវអវត្តមានរយៈពេលមួយខែឯណោះ។

Aguero ខ្សែប្រយុទ្ធជើងចាស់ដ៏មានបទពិសោធន៏វ័យ ៣២ ឆ្នាំសញ្ចាតិអាហ្សង់ទីនទើបតែចូលលេងក្នុងការ ប្រកួតលើកទី ៣ របស់គេចាប់តាំងពីជាសះស្បើយពីការវះកាត់ជង្គង់បានបន្តរងរបួស បញ្ហា សាច់ដុំជើងពេលប្រកួតជាមួយ West Ham ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។

ក្រុម Man.City ក៏ត្រូវអវត្តមាន Fernandinho, Benjamin Mendy និង Nathan Ake ក្នុងការប្រកួតដោយគ្មានអ្នកគាំទ្រនៅកីឡាដ្ឋាន Stade Velodrome ដែរ។មានន័យថា Man City កំពុងមានបញ្ហាតំបន់ប្រយុទ្ធស្របពេល Aguero ត្រូវខកខានជាមួយខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Jesus ដែលនៅតែបន្តអវត្តមាន សម្រាប់ក្រុម។

ប្រភព៖ BBC