ក្រុមអធិរាជស Real Madrid បានបង្ហាញបញ្ជីឈ្មោះកីឡាកររបស់ពួកគេទាំង២០នាក់ជាផ្លូវការណ៏កាលពីថ្ងៃសុក្រដើម្បីត្រៀមចូលរួមការប្រកួតជំនួបដ៏ធំនៅលីកកំពូលអេស្បាញ El-Clasico ជើងទី១នៅរដូវកាលនេះជាមួយគូប្រជែងគឺម្ចាស់ផ្ទះ Barcelona នាទឹកដី Camp Nou នៅថ្ងៃសៅរ៏ទី២៤ តុលា ២០២០នេះ។

ក្នុងចំណោមកីឡាករទាំង២០នាក់នោះអ្នកចាត់ការទូទៅ Zinedine Zidane បានដាក់ចូលឈ្មោះប្រធានក្រុមដែលជាកីឡាករដ៏សំខាន់គឺ Sergio Ramos ក្រោយពីបានជាសះស្បើយទាន់ពេលវេលាពីស្ថានភាពរបួសជង្គង់កំលុងពេលបរាជ័យក្នុងការប្រកួត ជាមួយក្រុមទើបនិងឡើងមកពីលីកលំដាប់ទី២ Cádiz និងបន្តអវត្តមានពេល Real Madrid បន្តចាញ់ក្រុមភ្ញៀវ Shakhtar Donetsk នៅក្របខ័ណ្ឌ Champions League ។

ក្នុងនោះដែរអ្នកចាំទីដៃទី៣ Luis López ត្រូវមកជំនួស Lucas Cañizares ខណៈក្រុមការពារតំណែង ជើងឯក La liga មិនមានកីឡាករណាម្នាក់វិលត្រឡប់ពីបញ្ហារបួសនោះទេ ខណៈ Mariano បានវិលត្រលប់មកហ្វឹកហាត់តែមិនបានជាប់ឈ្មោះក្នុងបញ្ជីផ្លូវការណ៏នោះទេ ។

ប្រភព៖ Besoccer