Luka Modric បានបញ្ចេញមតិដូចគ្រូបង្វឹកលោក Zinedine Zidane ដោយទទួលស្គាល់ថា Real Madrid លេងដោយខ្វះទំនុកចិត្តក្រោយបរាជ័យ ៣ទល់និង២ ជាមួយក្រុមភ្ញៀវ Shakhtar Donetsk កាលពីថ្ងៃពុធ ។ ម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យលេងមិនបានល្អនោះទេដោយតង់ទី១ត្រូវក្រុមភ្ញៀវនាំមុខដល់ទៅ៣គ្រាប់ ដែលក្នុងនោះ១គ្រាប់ជាបាល់ធ្វើអោយចូលទីខ្លួនឯងរបស់ខ្សែការពារ Raphael Verane។

ចូលដល់តង់ទី ២ ក្រុមម្ចាស់ផ្ទះមានឪកាសរកបានគ្រាប់បាល់២គ្រាប់វិញដើម្បីស្តារមុខមាត់ប៉ុន្តែគ្រាប់បាល់របស់ Luka Modric និង Vinicius Junior មិនអាចស្រោចស្រង់ស្ថានការណ៏៏បាននោះទេ។ បញ្ចប់ការប្រកួត Real Madrid ចាញ់ Shakhtar Donetsk សម្រាប់ការប្រកួតដំបូងនៃវគ្គចែកពូលក្របខ័ណ្ឌ Champions League ក្នុងលទ្ធផល ៣ទល់និង២ ។

ទោះយ៉ាងណាកីឡាករក្រុមជម្រើសជាតិក្រូអាត បានប្រាប់បណ្តាញសារពត៌មានថា:ក្រុមមិនសមនឹងការចូលរួម ប្រកួតប្រជែងពានរង្វាន់ដ៏ធំនៅទ្វីបអឺរ៉ុបនោះទេ។ ខ្សែបម្រើកណ្តាលដែលនាំក្រុមក្រឡាអុកក្រូអាត បញ្ចប់ចំណាត់ថ្នាក់លេខ២ World CUp ២០១៨មានវ័យ ៣៥ ឆ្នាំរូបនេះបន្តថាៈ នៅតង់ទី១យើងពិតជាមានទម្រង់លេងដែលពិបាកនិងទទួលយកជាក់ស្តែងយើងចាំបាច់ត្រូវកែលំអ ព្រោះតែការ ខ្វះទំនុកចិត្តថ្ងៃនេះប៉ុន្តែបន្តទៅមុខទៀតយើងត្រូវខិតខំកែប្រែនិងមិនត្រូវសោកស្តាយចំពោះអ្វីដែលបានកើតឡើងទេ។ បរាជ័យ នេះបានកើតឡើងត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីម្ចាស់ជើងឯក La Liga បានចាញ់ក្រុមចំណូលថ្មី Cadiz មុនពេលធ្វើដំណើរទៅសួរសុខទុក្ខគូប្រជែងដ៏ជូរចត់គឺ Barcelona នៅថ្ងៃសៅរ៍ខាងមុខនេះ។