លោក Pep Guardiola ទទួលស្គាល់ជ័យជម្នះ ផ្តួលក្រុម Porto ក្នុងលទ្ធផល៣ទល់និង១ ថាក្រុម Man.City បានបង្ហាញ នូវទម្រង់លេងដ៏ល្អឥតខ្ចោះក្នុងការប្រកួតដំបូងវគ្គជម្រុះក្នុង ពូល C ដើម្បីទទួលបាន៣ ពិន្ទុក្នុង ទឹកដីខ្លួនឯងកាលពីថ្ងៃពុធ។

ទោះបីជាត្រូវកីឡាក្រុមភ្ញៀវ Luis Diaz រកបានគ្រាប់បាល់បញ្ចូលទីនាំមុខក្រោយពីកីឡាករចំណូលថ្មី Ruben Dias មានតម្លៃខ្លួន៦៤លានផោនមិនអាចរារាំងការបណ្តើរបាល់ទៅស៊ុតបញ្ចូលទីនេះបាននៅនាទីទី១៤ ។ក្រុម Man.City មានឪកាសវាយបកបាន៣គ្រាប់វិញដោយបាល់ពិន័យ១១ម៉ែត្រ របស់ខ្សែប្រយុទ្ជជើងចាស់អាហ្សង់ទីន Sergio Aguero បានធ្វើឱ្យក្រុម Man City វាយបកតាមស្មើនៅនាទីទី២០មុនពេលខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Ilkay Gundogan ស៊ុតបាល់ហ្វ្រីឃីកយ៉ាងល្អ ស្របពេលកីឡាករអន្តរជាតិអេស្បាញ Ferran Torres បន្ថែម១គ្រាប់ចុងក្រោយនៅនាទីទី៧៣។

អ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ជាក់ថាៈយើងដឹងថាវាលំបាកប៉ុណ្ណាព្រោះ Porto និង Benfica គឺជាក្រុមល្អបំផុតនៅព័រទុយហ្កាល់។ ពួកគេមានស្មារតីឈ្នះពួកគេត្រូវតែឈ្នះរាល់ការប្រកួត។ខ្ញុំមានការភ្ញាក់ផ្អើលដែលពួកគេលេងការពារខ្លួនដោយមាន ៥ នាក់នៅខាងក្រោយយើងត្រូវអត់ធ្មត់ប៉ុន្តែនៅពាក់កណ្តាលតង់ទីពីរយើងធ្វើបានល្អ ពេលជួបក្រុមខ្លាំង។

ប្រភព៖ Sportsmole