​លោក Julen Lopetegui ​គ្រូ​បង្វឹក​ក្រុម Sevilla ​មើល​ឃើញ​ថា​សមត្ថភាព​ក្រុម​ Chelsea ​នៅ​ឆ្នាំ​នេះ ​អាច​មាន​ឱកាស​លើក​ពាន​រង្វាន់ UEFA Champions League ​បាន​។

​ក្រុម Sevilla ​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ប៉ះ​ក្រុម Chelsea ​នៅ​អង់គ្លេស ​នៅ​រាត្រី​នេះ​តែ​ម្ដង។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Julen ​ដែល​ជា​គ្រូ​របស់ Sevilla ​មើល​ឃើញ​ថា​ក្រុម​របស់​លោក Lampard ​បាន​នាំ​ចូល​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ដើម្បី​ពង្រឹង​ក្រុម។ ​សមត្ថភាព​រៀប​ចំ​និង​ទិញ​បាន​កីឡាករ​ល្អ​ច្រើន​នេះ​ហើយ គឺ​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​មាន​ឱកាស​ប្រជែង​យក​ពាន​រង្វាន់ UEFA Champions League ​បាន​ជាក់​ជា​មិន​ខាន។

រំលឹក​ថា​ក្រុម Chelsea ​បាន​លើក​ពាន​រង្វាន់ UEFA Champions League ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១២​កន្លង​ទៅ ​ដោយ​គ្រា​នោះ Lampard ​នៅ​ជា​កីឡាករ​លេង​ឱ្យ​ក្រុម។ ដោយ​ឡែក​បច្ចុប្បន្ន​នេះ ​រូបគេ​បាន​ចូល​ខ្លួន​មក​ជា​ថ្មី ​ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្រុម​វិញ​ម្ដង៕

ប្រភព៖ Sabay News